រថយន្ត១គ្រឿងម៉ាកNAVARAបុករថយន្ត១គ្រឿងម៉ាកHYUNDAI PORTER របួសធ្ងន់ ស្រាល៣នាក់

ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង ៥០នាទីព្រឹកនៅចំណុចលើផ្លូវជាតិ ៥១(១២-១៣)ភូមិស្តុកស្លាត ឃំុភ្នំតូច មានរថយន្ត ០១គ្រឿងម៉ាក NAVARA ពណ៍ ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2V-7707 បើកបរដោយឈ្មោះ ខឹម ធិញ ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិចំការហ្លួង ឃំុវាំងចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ៥១ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុខាងលើបានបុករថយន្ត ០១គ្រឿងម៉ាកHYUNDAI PORTER ពណ៍ខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4298 បើកបរដោយឈ្មោះ អីុវ ទ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ ដែលកំពុងឈប់អែបយកកម្មករនៅចិញ្ចើមផ្លូវក្នុងទិសដៅស្របទិសគ្នា ចំពីក្រោយ បណ្តាលបណ្តាលឲគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ៖

របួសធ្ងន់មនុស្ស ០១នាក់ ភេទប្រុស របួសស្រាលមនុស្ស២នាក់ ស្រី១នាក់ និងខូចខាតធ្ងន់រថយន្ត ០១គ្រឿង
-ខូចខាតស្រាលរថយន្ត ០១គ្រឿង៕

 

Loading...