រថយន្ត២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៣ រងរបួសមនុស្ស៩នាក់

ខេត្តកំពត: មនុស្សប្រុស ស្រី ប្រមាណ៩នាក់ បានទទួលរងរបួស ធ្ងន់ និងស្រាល ខណ:រថយន្តសាំយ៉ុង បុកជាមួយរថយន្តហាយឡែនដ័រ ចំពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

នគរបាលចរាចរណ៍បានប្រាប់ថា មុនហេតុការណ៍ គេឃើញរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅបញ្ជ្រាស់គ្នា ដោយរថយន្ត ម៉ាកសាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ កំពត 2A-1417 បើកពីកើតទៅលិច បើកបរដោយឈ្មោះ មី លិ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងរថយន្តនេះ ផ្ទុកមនុស្សជិះ៥នាក់ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និង ស្រាល៣នាក់។ រីឯរថយន្តម្ខាងទៀត ម៉ាកហាយឡែនឌ័រ ពណ័ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2W-7578 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ត្រង សឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅខេត្តព្រះសីហនុ មានផ្ទុកមនុស្ស ក្មេងចាស់៤នាក់ ស្រី២នាក់ និងក្មេងតូចៗ២នាក់ បានរងរបួសធ្ងន់២ និងស្រាល០២នាក់។

ប្រភពបន្តថា ក្រោយហេតុការណ៍ អ្នករងរបួសធ្ងន់ និងស្រាលខ្លះ ត្រូវបានដឹកតាមរថយន្តសាមុយ នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងខ្លះទៀតត្រូវបានបងប្អូនមកទទួល ដឹកនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ។

ដោយឡែកវត្ថុតាងក្រោយកម្លាំងចុះវាស់វែងរួចហើយក៏ស្ទួចរថយន្តទាំង២គ្រឿងខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ ដើម្បីរង់ចាំដោះស្រាយគ្នា ៕

de

Loading...