រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរបួសបែកមុខបែកមាត់

ខេត្តក្រចេះ៖ នៅព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តតូយូតា តាកូម៉ាមួយគ្រឿង បុកជាមួយ នឹងរថយន្តកាមរីស្វិតមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តស្វិត របួសពេញផ្ទៃមុខជាទម្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅក្នុងភូមិអន្ទ្រីក្រហម ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយកើតហេតុ គេមិនទាន់ឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍នៅឡើយទេ ៕

Loading...