រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងខាំជាប់គ្នាទាំងទទឹងផ្លូវរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងសងខាង ដោយសារតែជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តហាយលែនឌឺបើកបញ្ច្រាសស្តង់ដាចរាចរណ៍មកបុកពីមុខរថយន្តម័កសឺដេសយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តហាយលែនឌឺ មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2V-1109 បើកដោយបុរសម្នាក់និងរួមដំណើរដោយបុរស៣ទៅ៤នាក់ទៀតជិះជាមួយ ដោយបើកចេញពីខារ៉ាអូខេ ឌូប៊ៃ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ២៧១ ដោយបើកបញ្ច្រាសស្តង់ដាចរាចរណ៍ ព្រោះខ្ជិលបើកឆ្លងផ្លូវទើបបើកបញ្ច្រាសផ្លូវតែម្តង ខណ:ដែលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត ម័ កសឺដេស C240 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-1848 បើកដោយស្ត្រីម្នាក់ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិច បានវ៉ាក់និងរថយន្តបើកបញ្ច្រាសនោះ ជាន់ហ្វ្រាំងមិនទាន់ជ្រុលមកបុកទល់មុខយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តទាំង២ គ្រឿងកៀបជាប់គ្នា រងការខូចខាតទាំងសងខាង ចំណែកអ្នកបើករថយន្តទាំងសងខាងមិនមានរងរបួសអ្វីនោះទេ ។

ក្រោយពេលកើតហេតុ ភាគីទាំងខាងមិនបានធ្វើការសម្រួលនោះគ្នាទេ ដោយអោយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំការដោះស្រាយគ្នាទៅផ្លូវច្បាប់ ៕

38c355ee16c197abf3351ba6f4f08cb1_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *