រថយន្ត២គ្រឿងបុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស២នាក់​រងរបួស​ធ្ងន់ នៅ​ស្រុក​ឱ​រ៉ា​ល់

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍​បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ៤ចន្លោះ​គីឡូម៉ែត្រ​លេខ៤០និង៤១ត្រង់ចំណុច​ភូមិ​ស្រែ​វៀន​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី២៦ខែកញ្ញា​ឆ្នាំ២០១។

មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​HYUNDAI ATOZ ប្រភេទ​ទេសចរណ៍ ពណ៍​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ2R5703 បើកបរ​ដោយ​ឈ្មោះ សែម មា​គា​អាយុ២១ឆ្នាំ។អ្នករួមដំណើរ​ជាមួយ​ឈ្មោះ វ័​ន្ត រតន៍​ធី​ភេទ​ប្រុស អាយុ២៧ឆ្នាំ​ទាំងពីរ​នាក់​ស្នាក់នៅ​ភូមិ​កំបូល សង្កាត់​កន្ទោក ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បើកបរ​ពី​កើ​តទៅ​លិច។

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​Topicពណ៌​ស​គ្មាន​ស្លាក​លេខ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បញ្ច្រាស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​និង​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ។

ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​Topicបាន​ចុះ​រត់គេចខ្លួន​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទី​ពេ​ទ​បង្អែក​ខេត្តកំពង់ស្ពឺ​ចំពោះ​រថយន្ត​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី៕

Loading...