រថយន្ត២គ្រឿងប្រលះគ្នា រ៉េចង្កូតបុកម៉ូតូ របួសធ្ងន់់ស្រាល ៦នាក់

ខេត្តកណ្តាល៖មនុស្សចំនួន ៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈមានរថយន្តចំនួន ២គ្រឿងប្រលះគ្នា រួចរ៉េចង្កូតបុកម៉ូតូបន្ត។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១ ក្នុងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក FREIGHLINER ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ3A-2599 សណ្តោងរ៉ឺម៉ក ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក តាកូតា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2R-2547 ធ្វើដំណើរច្រាស់ទិសគ្នា រួចក៏រ៉េចង្កូតបុកបន្តម៉ូតូមួយគ្រឿងទៀតម៉ាក សង់ការ៉េ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាលចំនួន ៦នាក់។

លោកវរៈសេនីយ៍ទោ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា ម្ចាស់រថយន្ត តាកូតា ឈ្មោះ ហួន ប៊ុនលីម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងបញ្ចូនជនរងគ្រោះទាំង ៦នាក់ ទៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង ២គ្រឿង និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំម្ចាស់មកដោះស្រាយតាមនិតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *