រថយន្ត៣គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរងរបួស៣នាក់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី14 ខែកុម្ភ៖ ឆ្នាំ2017វេលាម៉ោង 18និង40នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ 74លេខ75 មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុច កូនត្រុំ ឃុំ អូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមានរបួសមនុស្ស ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបុករថយន្តចំនួន៣គ្រឿង៖

រថយន្តទី 1 ម៉ាក កាម៉ារី ហើម ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង2A 3405 បើកបរពីលិច ទៅកើត អ្នកបើកបរ ឈ្មោះ ផុន សុខុម ភេទ ប្រុស អាយុ 55ឆ្នាំ រស់នៅ ភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

រថយន្ត ទី 2 ម៉ាក សាំងយ៉ុង ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរឈ្មោះ វ៉ាន សាវ៉ុន ភេទ ប្រុស អាយុ 30ឆ្នាំ រស់នៅភូមិខ្លុងលើ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ត កោះកុង ដែលបើកបរពីទិសខាងកើតទៅទិសខាងលិច អ្នករួមដំណើរ ចំនួន 5នាក់

1 ឈ្មោះ ខាត់ ចន្ថ ភេទស្រី អាយុ 23 ឆ្នាំរស់នៅ ភមូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសស្រាល

2 ឈ្មោះ ស៊ន បេន ភេទ ប្រុស អាយុ25ឆ្នាំ រស់នៅអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល

3 ឈ្មោះ វ៉ន សាវ៉ន ភេទ ប្រុស អាយុ28ឆ្នាំ រស់នៅភូមិ ខ្លុងលើ ស្រុកស្រែអំបិល ខេត្ត កោះកុង រងរបួសស្រាល ។

រថយន្តទី 3 ម៉ាក នីសាន់ ឌីសែល (NISSAN. DIESEL) ពណ៌ ទឹកខៀវ ពាកផ្លាកលេខ ភ្នំពេញ 3D0129 បើកបរ ពីទិសខាង លិចទៅទិសខាង កើត អ្នកបើកបរ មិនស្គាល់ឈ្មោះ មិនស្គាល់ ទីលំនៅ ក្រោយពេលកើតហេតុ បានចុះរត់បាត់ ៕ មណ្ឌលច្បារមន

Loading...