រថយន្ត​កាម​រី​បា​ឡែ​ន​ បុក​រថយន្ត​ កាម​រី​ឆ្លាម​ពីក្រោយ​សង​សំណង​ ២០​ដុល្លារ​ បញ្ចប់រឿង​

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​កាម​រី​បា​ឡែ​ន​ ក្នុង​ល្បឿន​លឿន​រួច​ចាប់​ហ្វ្រាំង​ មិន​ទាន់​ជ្រុល​ទៅ​បុក​ពីក្រោយ​ ពេល​ដែល​រថយន្ត​កាម​រី​ឆ្លាម​វាក់​ជាមួយ​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ២២​នឹង​ ៤៥​ នាទី​យប់​ ថ្ងៃ​ទី​ ២​ ខែ​ មក​រា​ ឆ្នាំ​ ២០១៥​ តាម​បណ្តោយ​១៨២​ ទល់មុខ​និង​សា​លាម​ត្តេ​យ​ទឹកល្អក់​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កាម​រី​បា​ឡែ​ន​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2X-6957​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​ជ្រុល​មក​បុក​ពីក្រោយ​រថយន្ត​កាម​រី​ឆ្លាម​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2H-1008​ បើកបរ​ដោយ​បុរស​ម្នាក់​ ពេញទំហឹង​ ខ​ណះ​ពេល​ដែល​រថយន្ត​កាម​រី​ឆ្លាម​បាន​វាក់​ជាមួយ​និង​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពីមុខ​បណ្តាល​ឲ្យ​រថយន្ត​ទាំង​សងខាង​រង​ការ​ខូចខាត​បន្តិចបន្តួច​។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​បាន​សម្រួល​គ្នា​នៅ​និង​កន្លែង​ ដោយ​ម្ចាស់​រថយន្ត​កាម​រី​បា​ឡែ​ន​បាន​សង​សំណង​ចំនួន​ម្ភៃ​ដុល្លារ​ (20$)​ ដើម្បី​បញ្ចប់រឿង​៕

ចុចអានអត្ថបទ៖ បុរសម្នាក់ស្លាប់ ដោយសាររថយន្ត​និង​ម៉ូតូ​ នៅ​ស្រុក​ពញាឮ (មានវីដេអូ)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *