រថយន្ត​កូនប្រុស​លោក​ឧត្ត​សេនីយ៍​ ឆាយ​ ប៊ុ​ន​រឹទ្ធ​ ក្រឡាប់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ​៖​ ករណី​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប​បើកបរ​ដោយ​កូន​ឧត្ត​សេនីយ៍​មួយ​រូប​បំរើ​ការ​នៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ក្រឡាប់​២​ត្រឡប់​សង្កត់​ទៅ​លើ​កូន​ឈើ​ដែល​គេ​ដាក់​លក់​ កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ មក​ដល់​ពេល​នេះ​ បាន​បញ្ចប់រឿង​ត្រឹម​១២០០​ដុល្លារ​អាមេរិក ដោយ​ភាគី​ខាង​រថយន្ត​យល់ព្រម​ចេញ​សំណង​ដល់​ការ​ខូច​ខា​ច​កូន​ឈើ​ជា​ច្រើន​ដើម​។​

លោក​វរសេនីយ៍ទោ​ ឯក​ សា​រ៉​ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ទទួល​ការងារ​សណ្តាប់ធ្នាប់​ ចរាចរ​ខណ្ឌ​បានអោយ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរ​កាល​ ពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ កន្លង​ទៅ​ បង្ក​ឡើង​ ដោយ​អ្នកបើកបរ​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប​ក្រឡាប់​សង្កត់​លើ​កូន​ឈើ​ ឥឡូវនេះ​បាន​បញ្ចប់​ រឿង​ហើយ​ ដោយ​ម្ចាស់​កូន​ឈើ​យល់ព្រម​ យក​សំណង​ចំនួន​១២០០​ដុល្លារ​ ពី​ម្ចាស់​រថយន្ត​ ។​ ក្នុង​ករណី​នេះ​ដែរ​ មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ អ្នកដំណើរ​នោះ​ឡើយ​ ដោយឡែក​អ្នក​ជិះ​ក្នុង​ រថយន្ត​ចំនួន​៤​នាក់​រង​របួសស្រាល​ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​មានការ​សម្របសម្រួល​បញ្ចប់រឿង​ភាគី​ខាង​រថយន្ត​ បាន​ស្ទូច​យក​ទៅ​ជួល​ជុល​ដោយ​ខ្លួនឯង​។​

លោក​អធិការរង​បាន​បន្ត​ថា​ រថយន្ត​នេះ​បើកបរ​ដោយ​កូនលោក​ឧត្តមសេនីយ៍​មួយ​រូប​បំរើ​ការ​នៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំងអស់​ រួច​ផុត​ពី​គ្រោះថ្នាក់​ ហើយ​ពោង​សុវត្ថិភាព​ចំនួន​១២​នៅ​ក្នុង​រថយន្ត​ផ្ទុះ​ទាំងអស់​ ខ្ទេច​មួយ​កំណាត់​ខាង​មុខ​និង​ដំបូល​ប៉ុណ្ណោះ។​

សូម​បញ្ជាក់​ថា​ រថយន្ត​ឡង់​គ្រី​ស័​រ​ ស៊េរី​ទំនើប​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ ពាក់​ស្លាក​ នគរបាល​ 2-1558​ បើកបរ​ដោយ​យុវជន​ម្នាក់​ជា​កូនប្រុស​លោក​ឧត្ត​សេនីយ៍​ ឆាយ​ ប៊ុ​ន​រឹទ្ធ​ បាន​ក្រឡាប់​២​ត្រឡប់​ សង្កត់​ទៅ​លើ​កូន​ឈើ​ដែល​គេ​ដាក់​តាំង​លក់​ខូចខាត​ជិត​១០​ដើម​ ដែល​រថយន្ត​នេះ​បើកបរ​ក្នុង​ល្បឿន​ លឿន​ទិស​ដៅ​ពី​បា​វិត​ចូល​មក​ភ្នំពេញ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​បាន​បើក​គេច​ម៉ូតូ​ ហើយ​ជាន់​ហ្វ្រាំង​បង្ខំ​ទើប​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង​ ក្នុង​នោះ​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៤​នាក់​ រង​របួសស្រាល​គ្រប់ៗ​គ្នា​ ។​ ក្រោយ​កើតហេតុ​អ្នក​ជិះ​ក្នុង​រថយន្ត​បាន​កាច់​ស្លាក​លេខ​ទុក​ ដើម្បី​កុំ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ ទីបំផុត​ដំរី​ងាប់​យក​ចង្អេរ​បាំង​មិន​ជិត​ឡើយ​៕

Land Cruiser 1

Land Cruiser

Loading...

Leave a Reply

Your email address will not be published. Required fields are marked *