រថយន្ត​ដឹក​ទំនិញ​បុក​ចូល​ផ្ទះ​អ្នកលក់​សាំង​បណ្តាល​ឱ្យ​ឆេះ​ស្ត្រី​ចំណាស់​ម្នាក់​រង​របួសធ្ងន់​ និង​រថយន្ត​ឆេះ​អស់ទាំង​ស្រុង​

​ខេត្តបន្ទាយមានជ័យ​៖​ ស្ត្រី​ចំណាស់​ម្ចាស់ផ្ទះ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ខណៈ​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បើក​បុក​ចូល​ផ្ទះ​ លក់​សាំង​និង​លក់​ភេសជ្ជៈ​បង្ក​ជា​អគ្គិភ័យ​កើតឡើង​។​

ចំណែក​អ្នក​បើករថយន្ត​បាន​បុក​ទ្វារ​កញ្ចក់​ខាង​មុខ​រត់គេច​ខ្លួន​បាត់​ ខណៈ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ឡើង​បន្ទាប់​មក​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​២​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​មិន​ឱ្យ​ភ្លើង​បន្ត​ទៅ​ឆាបឆេះ​ផ្ទះ​អស់​ផ្ទះ​ទាំងមូល​នោះ​ឡើយ​។

​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្លូវ​កាច់​កែង​មួយ​កន្លែង​ក្បែរ​សាលា​ ក្រុង​សិរី​សោភ័ណ​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​កំពង់​ ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​ លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹក​ នាំ​បញ្ជា​ កម្លាំង​នគរបាល​ផ្ទាល់​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​និង​ការពារ​ថែរក្សា​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​រង​គ្រោះ​ផង​ដែរ​។​

​ម្ចាស់ផ្ទះ​ប្តី​មានឈ្មោះ​ ខន​ ខែ​ម​ អាយុ​៥០​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ចែ​ សុ​ជាតិ​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​អគ្គិភ័យ​ឆេះ​អស់​តែ​ផ្នែក​ខាង​មុខ​នៃ​ផ្ទះ​ដែល​កសាង​ជា​តូប​ធ្វើ​អំពី​ថ្ម​ប្រក់ស​ង្ក័​សី​ប្រវែង​ប្រហែល​៥​ម៉ែ​ត​កា​រ៉េ​សម្រាប់​ដាក់​តាំង​លក់​សាំង​ដប​និង​លក់​គ្រឿង​ភេសជ្ជៈ​គ្រប់មុខ​។​រថយន្ត​បង្ក​ដឹក​ផ្ទុក​គ្រឿងបន្លាស់​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​រួម​និង​ឆេះ​អស់​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ចត​នៅ​ខាង​មុខ​ផ្ទះ​។​ក្នុង​នោះ​ប្រាក់​អស់​ប្រហែល​ជាង​៣​ពាន់​ដូ​ល្លា​។​

​ជុំវិញ​នៃ​ហេតុ​ការ​ដែល​កើតឡើង​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​ ណ៍​ប្រាប់​ឱ្យ​ដឹង​ថា​៖​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​១​គ្រឿង​ធ្វើ​ដំណើរ​ពី​ក្នុង​ទិស​ដៅ​ ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​គេ​មិនដឹង​រថយន្ត​នោះ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ស្រាប់​យ​ តែ​បើក​បុក​ដប​សាំង​ដាក់​លក់​ខាង​មុខ​តូប​ចូល​ខាងក្នុង​បង្ក​ជា​អគ្គិភ័យ​ ឆាបឆេះ​តែ​ម្តង​។​

នៅ​ពេល​នោះ​ភ្លើង​ក៏​បាន​ឆាបឆេះ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​អង្គុយ​ក្នុង​តូប​ ហើយ​គេ​ ឃើញ​ ស្ត្រី​រង​គ្រោះ​បាន​រត់​ចេញ​មក​ក្រៅ​ទាំង​ភ្លើង​កំពុង​ឆេះ​ រំពេច​នោះ​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ យក​ទឹក​មក​បាញ់​ពន្លត់​ ហើយ​នគរបាល​ក្រុង​សិរី​សោភ័ណ​ដឹក​យក​ទៅ​សង្គ្រោះ​ជីវិត​ នៅ​មន្ទីរពេទ្យ​។​ នៅ​ក្នុងផ្ទះ​ក៏​មាន​បុរស​ម្នាក់​ទំនង​ទៅ​ទិញ​អីវ៉ាន​ បាន​រត់គេច​ខ្លួន​ទាន់​ពេល​វេលា​។​ រីឯ​អ្នក​បើករថយន្ត​បាន​បំ​បុក​កញ្ចក់​រថយន្ត​ខាង​មុខ​រត់គេច​ខ្លួន​បាត់​។​ម្ចាស់​រថយន្ត​ត្រូវ​ បាន​គេ​ស្គា់​ថា​មានឈ្មោះ​ គី​ម​ រស់នៅ​ក្រុង​សិរី​សោភ័ណ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ ចាប់​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់​៕

chika1 (1)
chika1 (3)
chika1 (5)
chika1 (6)
chika1 (7)
chika1 (4)
chika1 (2)
​ ​
​ ​
​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *