រថយន្ត​ដឹក​បន្លែ​ ក្រឡាប់​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​ នៅ​ស្រុ​កកំពង់ស្វាយ​ ខេត្តកំពង់ធំ​

​ខេត្តកំពង់ធំ​៖​ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ រីឯ​បុរស​ម្នាក់​ទៀត​បាន​រង​របួសស្រាល​ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​តាម​បណ្តាល​ផ្លូ​ជាតិ​លេខ​៦​ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៩៩-២០០​ ស្ថិត​ក្នុងភូមិ​ក្រសាំង​(​ខ​)​ ឃុំ​សាន​គរ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​បន្លែ​ដែល​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​ ជា​ប្រភេទ​រថយន្ត​ TOYOTA​ TACOMA​ ពណ៌​សប​ក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N.3645​ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ក្រឡាប់​តែ​ម្តង​ ។​

​ប្រភព​ពី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ ករណី​ក្រឡាប់​រថយន្ត​នេះ​ដោយសារ​តែ​អ្នកបើកបរ​ងងុយដេក​ ងោក​មួយភាំង​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​តែ​ម្តង​ ។​ ប្រភព​អះអាង​ថា​ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ធុ​ល​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ដ​ណ្តៀ​វ​ ឃុំ​ចាន់​ស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ រង​របួសស្រាល​ ។​ រីឯ​អ្នក​រួម​ដំណើរ​ជា​ម្តាយបង្កើត​ ឈ្មោះ​ផាត់​ ផៃ​ អាយុ​៥១​ឆ្នាំ​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ៕​

wew

sew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *