រថយន្ត​ដេប៉ូ​ក្រុមហ៊ុន​ទ្រី​សាន្ត​បុក​ម៉ូតូ​ពីរ​គ្រឿង ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ស្រាល​នៅ​ស្រុក​អូរ​ជុំ​

​ខេត្តរតនគិរី ៖ យុវនារី២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​ទៀត​ក្នុង​ឧ​ប​ទ្ធ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធ​ត​មួយ​កើតឡើង​នៅតាម​កំណាត់​ផ្លូវ​ជាត​លិ​ខ​៧៨A​នៅត្រង់ចំណុច​ចំការកៅស៊ូ ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី។​

​បើតាម​លោក ផាក់ ឡៅ អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ គេ​ឃើញ​រថយន្ត​ម៉ាក​កូរ៉េ​ក្បាល​ពណ៌​ស​ចំណុះ​ពីរ​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-4255 ជា​រថយន្ត​ក្រុមហ៊ុន​ទ្រី​សាន្ត ដេប៉ូ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​បានធ្វើ​ដំណើ​រ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ម៉ូតូ ស្រប​ពេលដែល​ម៉ូតូ​ពីរ​គ្រឿង​កំពុង​ធ្វើចរាចរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពី​ត្បូង​ទៅ​ជើង​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ភាគី​ខាង​ម៉ូតូ​ផ្លោង​ប្រមាណ​១៥​ម៉ែត្រ​ដេក​រណូត​រណែល​ពេញ​ផ្លូវ ហើយ​ម៉ូតូ​មួយគ្រឿង​ត្រូវ​ដាច់​ខ្នង​ខាងមុខ​គៀប​ជាប់​និង​ផ្នែក​កង​មុខ​រថយន្ត​ខាងស្តាំ រីឯ​យុវជន​ពីរ​នាក់​ត្រូវស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។​

​លោក​អធិការ​បន្តទៀតថា ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ១. ឈ្មោះ ធុញ កា​ថា​ញ់ អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង​(​ស្លាប់​) ២.​ឈ្មោះ​ខាត អ​ង្គួ​ក អាយុ​១៥​ឆ្នាំ ជនជាតិ​គ្រឹ​ង (​ស្លាប់​) ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ និង​មាន​ទីលំនៅ​សព្វថ្ងៃ នៅ​ភូមិ​កា​ឡ៉ៃ​២ ឃុំ​កាឡៃ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ចំណែក​ជនរងគ្រោះ​០៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ុ​ស ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​1B-0301 ត្រូវបាន​គេ​ស្គាល់ឈ្មោះ ១. ខាត ជ្រាប ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​កាឡៃ​២ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ (​រងរបួស​ធ្ងន់​) ២.​យៀប កា​យ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​គ្រឹ​ង (​រងរបួស​ធ្ងន់​)៣. ជៀប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ (​រងរ​បួ​ស្រាល​) ទាំងពីរ​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ចរាចរជើងគោក​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​ដឹកបញ្ជូន​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ស្រាល​ទាំង​៣​នាក់ តាម​រថយន្ត​សា​ម៉ុ​យ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់​។ រីឯ​សាកសព​ជនរងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ៕​

ratanakiri

Loading...

Leave a Reply

Your email address will not be published. Required fields are marked *