បន្ទាយមានជ័យៈ រថយន្តធំនិងម៉ូតូបានបុកគ្នាបណ្តាលស្លាប់ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់នលើផ្លូវជាតិលេខ៥៨ កាលពីវេលាម៉ោងជាង ១០ព្រឹកថ្ងៃទី៨ខែមេសា ស្ថិតខាងត្បូងភូមិចំការគឃុំស្វាយចេក ស្រុកស្វាយចេក។
នគរបាលចរាចរណ៍ផ្លូវគោកស្រុកស្វាយចេក បានឲ្យដឹងនារសៀលថ្ងៃទី៨ខែមេសាថា ជនរងគ្រោះឈ្មោះថង លី ស៊ីញ មានទីនៅលំនៅភូមិចំការគ ឃុំស្វាយចេក ។នាងបានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៧ ពាក់ផ្លាកលេខ1Q.4966ប.មានជ័យ ។នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូ(មានពាក់មួកសុវត្ថិភាព) ក្នុងទិសដៅពីជើងទៅត្បូង ។ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ ដាយយីឌុប ភ្លៅ៥ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.1805 បានបើកក្នុងទិសដៅច្រាសគ្នា ។រថយន្តបើកបរ ដោយឈ្មោះ សំ វ៉ាន់សាយ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ក្នុងការបុកនោះ បណ្តាលម៉ូតូដាច់ជាពីរកំណាត់ ។ឯអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។
នគរបាលថាគ្រោះថ្នាក់ចរាចរណ៍នេះមកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។ក្រោយពីកើតហេតុរថយន្តមិនបានឈប់នៅកន្លែងនោះទេ ។តែត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក និងស្រុកថ្មពួកសហការ ចាប់ឃាត់បានរថយន្តនិងអ្នកបើកបរនៅខាងកើតរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួគ ហើយរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តតាមនីតិវិធី ៕