រថយន្ត​បូម​លូ​សាលា​រាជធានី​ភ្នំពេញ បើក​ថយក្រោយ​បុក​របង​ថ្ម​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង បាក់​អស់​១០​ម៉ែត្រ

​ខេត្តកំពង់ឆ្នាំង​៖ របង​ថ្ម​របស់​មន្ទីរពេទ្យ​ខេត្ត​ប្រវែង​ជាង​១០​ម៉ែត្រ បានរ​លំបាក់ ដោយសារតែ​រថយន្ត​បូម​លូ​មួយគ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ បើក​ថយក្រោយ​បុក​រះ កាលពី​វេលា​ម៉ោង​៧ និង​២៤​នាទី​ព្រឹក ថ្ងៃទី​១៩ មករា នេះ នៅ​ផ្នែក​ខាងជើង​មន្ទីរពេទ្យ​ខេត្ត ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បូម​លូ ២​គ្រឿង បាន​បើករថយន្ត​ទៅ​ចត​នៅ​ខាងជើង​របង​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ចុះ​ហូប​អាហារ ពេល​ហូប​រួចហើយ​អ្នកបើកបរ​រថយន្ត​បូម​លូ​១​គ្រឿង ពាក់​ស្លាក​លេខ រដ្ឋ​២៥ 3-0122 បាន​ឡើង​បើករថយន្ត​បត់​ថយក្រោយ​ត្រឡប់មក​ទិស​ខាងលិច​លើផ្លូវ​ជាតិ​វិញ ពេលនោះ​អ្នកបើកបរ​មិន​ប្រយ័ត្ន​ក៏បាន​ថយ​បុក​របង​ថ្ម​របស់​មន្ទីរពេទ្យ​ខេត្ត​បាក់​អស់​១​ផ្ទាំង​ធំ រួច​ក៏​បើក​គេច​មក​ឈប់​នៅខាងមុខ​មន្ទីរពេទ្យ​វិញ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ស្ទាក់​ឃាត់​ជាប់​។​

​លោក ស សាវ៉ាត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹងថា ការ​ខូច​បែកបាក់​របង​ថ្ម​មន្ទីរពេទ្យ​ផ្នែក​ខាងជើង​ប្រមាណ​១០​ម៉ែត្រ​នេះ ភាគី​ម្ចាស់​រថយន្ត​បូម​លូ​បានធ្វើ​កិច្ចសន្យា ហៅ​ជាង​មក​ជួស​ជុស​ឲ្យ​បាន​ស្អាតបាត​វិញ បើ​គិត​ជា​សាច់ប្រាក់ អស់​ប្រហែល​២០០ ទៅ​៣០០​ដុល្លារ​។ លោក​បន្តទៀតថា ក្រោយពី​បាន​សម្របសម្រួល​ជាមួយ​លោក​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​ខេត្ត​រួចមក សមត្ថ​កិ​ច្វ​ក៏​អនុញ្ញាតិ​ឲ្យ​រថយន្ត​បង្ក​វិលត្រឡប់​ទៅធ្វើ​ការងារ​ខ្លួន​វិញ​៕

traffic 2

traffic 1

traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *