រថយន្ត​បែន​សណ្តោង​គ្នា​ កៀរ​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ខ្ទេច​គូថ​ និង​ធ្លាក់​កាង​ សុំ​សង​២០០​ដុល្លារ​បញ្ចប់រឿង​មិន​ព្រម​

​ភ្នំពេញ​៖​ រថយន្ត​បែន​ដឹក​ដី​ សណ្តោង​គ្នា​២​គ្រឿង​ បាន​បើក​កៀរ​រថយន្ត​បា​ឡែ​ន​១​គ្រឿង​បណ្តាល​ឲ្យ​ធ្លាក់​កាង​ និង​ខ្ទេច​គូថ​ ហើយ​អ្នក​បើករថយន្ត​បង្ក​បាន​សុំ​ចេញ​សង​ថ្លៃ​ខូចខាត​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​

​ត្រង់​ចំណុច​ផ្លូវ​ បេតុង​ ខាងជើង​វត្ត​ទួល​ ស្ថិត​ក្នុងភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ដី​ម៉ាក​ FUSO​ ព​ណ៍​លឿង​ ពុំ​មាន​ពាក់​ស្លាក​លេខ​ឡើយ​ និង​ជា​រថយន្ដ​ដែល​ខូច​ មិន​អាច​បើកបរ​ទៅ​មុខ​រួច​ និង​ជា​រថយន្ដ​របស់​ក្រុមហ៊ុន​លោក​ ពក​ ប៊ុ​ន​ថន​ បើកបរ​ដោយ​តៃកុង​ម្នាក់​ឈ្មោះ​វ​ឌ្ឍ​នា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ចំពោះ​រថយន្ដ​១​គ្រឿង​ទៀត​ ដែល​អូស​សណ្ដោង​ពីមុខ​រថយន្ដ​បង្ក​ ក៍​ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ដី​ដូច​គ្នា​ ម៉ាក​ FUSO​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣C-២៣៣១​ អ្នកបើកបរ​រថយន្ដ​ឈ្មោះ​ ប៉ូ​យ​ ខួង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ដ​ តៃកុង​រថយន្ដ​ទាំង​២​នាក់​ ស្នាក់​នៅ​ ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​ ។​

​ប្រភព​បន្ត​ថា​ ចំណែក​រថយន្ដ​រង​គ្រោះ​ ម៉ាក​បា​ឡែ​ន​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២T-០៦៨២​ រីឯ​អ្នកបើកបរ​មាន​ ឈ្មោះ​សេរី​ សុខា​ អាយុ​២១​ឆ្នាំ​ មានមុខរ​បរជា​និស្សិត​ឆ្នាំ​ទី​៤​ ស្នាក់​នៅ​ភូមិ​ខ​១​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​កើតហេតុ​ រថយន្ដ​បង្ក​មិន​បាន​បើក​រត់គេច​ឡើយ​ ដោយ​ឈប់​រថយន្ដ​ សម្រុះសម្រួល​គ្នា​ ជាមួយ​ភាគី​រង​គ្រោះ​ ដើម្បី​បញ្ចប់រឿង​ ។​ ម្ចាស់​រថយន្ដ​បា​ឡែ​ន​បាន​សុំ​ឲ្យ​ខាង​រថយន្ដ​ដឹក​ដី​ជួយ​ចេញ​សង​ថ្លៃ​ជួសជុល​ចំនួន​២៥០$​ដើម្បី​បញ្ចប់រឿង​ ប៉ុន្តែ​ភាគី​ខាង​រថយន្ដ​ដឹក​ដី​សុំ​សង​ត្រឹមតែ​២០០$​ប៉ុណ្ណោះ​ ព្រោះ​ខ្លួន​គេ​គ្មាន​លុយ​ និង​គ្មាន​ចេ​តុ​នា​ចង់​ឲ្យ​ប៉ះពារ​នោះ​ឡើយ​ ។​ ក្រោយ​ការ​សម្រុះសម្រួល​មិន​ត្រូវរ៉ូវ​គ្នា​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦​បាន​សម្រេច​យក​រថយន្ដ​បង្ក​ និងរ​យន្ដ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ក្រោយ​ ៕

sew (1)

sew (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *