រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​​ ​រងរបួស​មនុស្ស​ធ្ងន់​ស្រាល​៤​នាក់

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​​មួយ​កាលពី​វេលា​ម៉ោង ៦​និង​៥៥​នាទី​ល្ងាច ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ម្សិលមិញ នៅតាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត មុខ​សាលា​នយោបាយ ស្ថិតក្នុង ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​ជនរងគ្រោះ​ទាំង​៤​នាក់​ជិៈ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​រថយន្ត​ប្រភេទ​២​កឹ​ប​ពាក់​ស្លាក​លេខ​រដ្ឋ បុក​ពេញទំហឹង ក្នុងទិសដៅ ច្រាស់​គ្នា ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ករ​បានគេច​បាត់ ។
​    ​
មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយថាៈ ជនរងគ្រោះ​ទាំង​៤​នាក់​មាន​១.​ឯក ដា​រ៉ា​ម អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង របួស​បាក់ដៃ​ឆ្វេង និង​ជើង​ស្តាំ​ធ្ងន់ ឈ្មោះ​នេះ​ជា​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ២.​ឈ្មោះ​ផន វីរៈ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង របួសធ្ងន់ ៣.​ឈ្មោះ ហង្ស ចំរើន អាយុ ១៩​ឆ្នាំ និង​៤​ឈ្មោះ ពុំ សារ៉ាត់ អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នៅ​ស្រុក​កំពង់លែង រងរបួស​ស្រាល ។ ពួកគេ​ទាំង​៤​នាក់​ជិៈ​ម៉ូតូ​អូស​រ៉ឺម៉ក ម៉ាក​ឌ្រី​ម ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV.2663​។​ ​ចំណែក​ភាគី​រថយន្ត​បង្ករ​ដែល​គេចខ្លួនបាត់​គេ​ដឹងថា​ជា​រថយន្ត​ប្រភេទ​២​កឹ​ប ព​ណ៏​ស ពាក់​ស្លាក​លេខ រដ្ឋ​
7088  ។​

​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់​បាន​ជិៈ​ម៉ូតូ​សណ្តោង​ម៉ក ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រាប់​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត ខាងលើ​បើក​មកពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ខ្ទេច​ម៉ូតូ​មួយ​កំណាត់​មុខ​និង មនុស្ស​ទាំង​៤​នាក់​រួមទាំង​អ្នកបើកបរ​ម៉ូតូ​ផង​បាន​រងរបួស​ធ្ងន់​និង​ស្រាលរ​ណូ​ក​រណែល​លើ​ថ្នល់ ចំណែក រថយន្ត​បង្ករ​ក្រោយ​កើតហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់ទៅ ។ ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​​ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង​ ដើម្បី​រង់ចាំ​​ការស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ករ​អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *