រថយន្ត​មួយគ្រឿង​សណ្តោង​រឺ​ម៉ក បាន​រេ​ទៅបុក​ម៉ូតូ​១​គ្រឿង​ផ្ទុយ​ទិស​គ្នា​១​នាក់​របួសធ្ងន់​១​នាក់ ហើយ​រេ​ទៅបុក​ម៉ូតូ​ស្រប​ទិស​គ្នា​នៅ​ពីមុខ របួសធ្ងន់​២​នាក់​

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ​មាន​សណ្តោង​រឺ​ម៉ក បាន​រេ​ទៅបុក​ម៉ូតូ​១​គ្រឿង កំពុងបើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ស្លាប់​អ្នក​ឌុប និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បន្ត​រេ​មកបុក​ម៉ូតូ​ទិស​ស្របគ្នា​វិញ​ប្តី​ប្រពន្ធ​ជិះ​ឌុប​គ្នា​របួសធ្ងន់​ទាំង​២​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៣៨-៣៩ ត្រង់ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យន្ត មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៤៤១៦ សណ្តោង​រ៉ឺម៉ក អ្នកបើកបរ​មិន​ឈ្មោះ (​ក្រោយពី​បង្កហេតុ​រត់គេចខ្លួន​) បើកបរ​ទិស​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ​កណ្តាល ១G-៧០៨៣ បើកបរ​ដោយ​ឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ខ្នា​រារ ក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ ដោយមាន​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ពេជ្រ ណាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​កំពុងបើក​ប​ញ្ជ្រា​សទិស​គ្នា​។​

រួច​រថយន្ត​បាន​បន្តទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ សេរី​២០០៨ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D-៦៨០ បើក​ស្រប​ទិស​គ្នា បើកបរ​ឈ្មោះ សួស ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ឌុប​ប្រពន្ធ ឈ្មោះ សយ ច​ន្ធូ អាយុ ៤២​ឆ្នាំ (​របួសធ្ងន់​) ។
​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ បញ្ជូន​អ្នករងរបួស​តា​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យ​យា​បាល​នៅ​មន្ទីរពេទ្យ​ឯកជន​សម្ភព​សុខ​ណា​កំពង់ស្ពឺ ៕

Loading...