រថយន្ត​មែក​សឺ​ដែ​ស​បើក​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ ក្រ​ឡប់​ផ្ងារជើង​របួសស្រាល​៥​នាក់​

​ភ្នំពេញ​៖​ រថយន្ត​មែក​សឺ​ដែ​ស​មួយ​គ្រឿង ​ជិះ​គ្នា​៥​នាក់​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​សំណាងល្អ​អ្នក​ជិះ​ក្នុង​រថយន្ត​ គ្រាន់តែ​រង​របួសស្រាល​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៨​ខែធ្នូ​ឆ្នាំ​២០១៤​ ត្រង់​ចំណុច​ក្បែរ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មែក​សឺ​ដែ​ស​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2O-0594​ ជិះ​ធ្វើ​ដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រី​៥​នាក់​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ទិស​ដៅ​ពី​លិចទៅ​កើត​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​រថយន្ត​ផ្ងារជើង​ សំណាងល្អ​អ្នក​ជិះ​ក្នុង​រថយន្ត​គ្រាន់តែ​រង​របួសស្រាល​ ហើយ​បាន​លូន​ចេញពី​ក្នុង​រថយន្ត​រួច​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​ភ្លាមៗ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ត្រួតពិនិត្យ​និង​ជួយ​សម្រួល​ចរាចរ​កុំអោយ​កកស្ទះ​ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ស្ទូច​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​គួរ​បញ្ជាក់​ថា​នៅ​ចំណុច​កើតហេតុ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​គឺ​មិន​មាន​ដាក់​សញ្ញា​សំគាល់​អោយ​យានយន្ត​ធ្វើ​ដំណើរ​បានឃើញ​នោះ​ទេ​ ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​បែប​នេះ​៕

Ben collape

Loading...

Leave a Reply

Your email address will not be published. Required fields are marked *