រថយន្ត​យី​ឌុ​ប​ដឹកឈើ​ឆេះ​ឌី​ស​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​

​ខេត្តសៀមរាប​៖​ រថយន្ត​ធុន​ធ្ងន់​ម៉ាក​យី​ឌុ​ប​ដឹកឈើ​ពេញ​មួយ​រថយន្ត​បាន​ឈរ​បង្អួតរាង​កែង​ផ្សារ​ដំ​ដែក​ជាប់​ផ្លូវជាតិ​លេខ​៦​ ខណៈ​ដែល​រថយន្ត​មួយ​ឆេះ​ដីស​ទៅ​មុខ​លែង​រួច​ ។​

​ហេតុការណ៍​រថយន្ត​ដឹកឈើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​ដំ​ដែក​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​នេះ​ បាន​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​ PTT​ ក្នុង​ខេត្តព្រះវិហារ​ យក​ទៅ​ដាក់​នៅ​ក្នុង​ខេត្តសៀមរាប​ គឺ​បើក​ឆ្លងកាត់​ស្រុ​ស្វាយ​លើ​ និង​ស្រុក​សូទ្រនិគម​ លុះ​បើក​មក​ដល់​កែង​ផ្សារ​ដំ​ដែក​បាន​ឆេះ​ឌី​ស​ទៅ​មុខ​លែង​រួច​បង្ក​ការ​កកស្ទះ​ចរាចរណ​ជា​ច្រើន​ម៉ោង​ធ្វើ​ឲ្យ​អ្នក​ដម​ណើ​រ​រអ៊ូរទាំ​គ្រប់ៗ​គ្នា​ ។​

​ប្រ​ភ​ភព​បាន​បន្ត​ថា​ រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ​បាន​ដឹកឈើ​សឹងតែ​រៀង​រាល់​យប់​ មិន​ដែល​ឃើញ​មេព្រៃ​ ឬ​មន្ត្រី​ជំនាញ​ណាមួយ​មក​សួរនាំ​ ឬ​បង្ក្រាប​នោះ​ទេ​ ធ្វើ​ឲ្យ​ឡាន​ដឹកឈើ​មួយ​នេះ​ដឹក​ដាក់​ជិត​ដល់​គោលដៅ​បាន​ដោយ​រលូន​ ហើយ​ក្រោយ​ពេល​ឆេះ​ឌី​ស​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ បានឃើញ​ពួក​មេព្រៃ​ជិះឡាន​ទៅ​អឺត​មើល​រួច​ជិះ​ចេញ​ទៅ​វិញ​បាត់​ទៅ​ ៕

ses (4)

ses (3)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *