រថយន្ត​សណ្តោង​កុងតឺន័រ បុក​រថយន្ត​ដឹក​កម្មករ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល ៣៤​នាក់ នៅ​ក្រុង​ច្បារមន​

ខេត្តកំពង់ស្ពឺ​៖ នៅវេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ច​រា​​ចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​សណ្តោង​តុង​តឺ​ន័​ រ និង​រថយន្ត​ទួរីស​ដឹក​កម្មករ​នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​​លេខ​៤៦.៤៧ ស្ថិតក្នុង​ភូមិ​សំណង់ សង្កា​
​ត់រ​ការ​ធំ ក្រុង​ច្បា​មន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួស ៣៤​នាក់​។​

​ប្រជា​ពលរ​រដ្ឋ​នៅ​កន្លែង​កើត​​ហេតុ បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ រថយន្ត​សណ្តោង​កុងតឺន័រ​១​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​3A-1703 បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏បាន​គេច​ពី​ម៉ូតូ​១​គ្រឿង រួច​​ចង្កូត​បុក​យ៉ាង​ពេញទំហឹង នឹង​រថយន្ត​ទួរីស​១​គ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6140 ធ្វើដំណើរ​ច្រាស់​គ្នា ដែល​ដឹក​កម្ម​ករពេញ​ បណ្តាល​ឲ្យ​កម្មករ​ចំនួន ៣៤​នាក់​រថ​របួសធ្ងន់​ស្រាល និង​ម្នាក់ទៀត​ស្លាប់​ភ្លាម​២ នៅនឹងកន្លែង​តែម្តង​។ ភ្លាមៗ អ្នកបើកបរ​រថយន្ត​សណ្តោង​កុងតឺន័រ បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បានមក​ជួយ​អន្តរាគមន៍ និង​បាន​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិកា​​រដ្ឋា​នន​គ​បាល​ក្រុង​ច្បា​មន ដើម្បី​ធ្វើការ​ដោះ​តាម​និតិ​វិធី​។ ចំណែក​ជនរងគ្រោះ​ទាំង ៣៤​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ស្ពឺ​​និង​ពេទ្យ​ឯកជន រីឯ​អ្នកស្លាប់ បានប្រគល់​សព​ជូន​​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-4 Untitled-5 Untitled-6 Untitled-7

Loading...

Leave a Reply

Your email address will not be published. Required fields are marked *