រថយន្ត​សណ្តោង​រុឺម៉ក​ដឹក​ខ្សាច់​ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ ថុង​ ថារិទ្ធ​ ​រអិល​រេចង្កូតជ្រុលទៅ​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ

ក្រុងព្រះសីហនុ​៖ នគរបាលប្រាប់ថា កាលពីយប់ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ២១និង៤៥នាទី​ លើ​វិថី​ផែ​ ត្រង់ចំណុច​ ចំណោតលោក​យាយ​ម៉ៅ​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​ មានគ្រោះថ្នាក់ ចរាចរណ៍ រថយន្ត​ ០១គ្រឿង​ពណ៌​បៃតង​ សណ្តោង​រុឺម៉ក​ដឹក​ខ្សាច់​ ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ ថុង​ ថារិទ្ធ​ មានទិសដៅពី​ភ្នំពេញ​ចូលមក​ ក្រុង​ព្រះសីហនុ​ លុះ​ដល់ចំណុចកើតហេតុ រថយន្តនេះបាន​រអិល​រេចង្កូតជ្រុលទៅ​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​របាំង​ និង​ ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​កំរិត​ធ្ងន់​ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ក្រោយកើតហេតុ​សមត្ថកិច្ច​ជំនាញ​បានចាត់ចែង​សម្រួល​ចរាចរណ៍​ដែលមាន​ការ​កកស្ទះ​ខ្លាំង និង​ ស្ទូច​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ​ដើម្បី​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕

Loading...