រថយន្ត​សាំ​យ៉ុ​ង​ពន្លះ​ជាមួយ​ម៉ូតូ​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​

​ខេត្តកណ្តាល​៖​ មនុស្ស​ប្រុស​ ស្រី​២​នាក់​ បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ ហើយ​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​មួយ​មក​បុក​ពេញទំហឹង​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ២៦​ និង​លេខ​២៧​ ភូមិ​ព្រែក​អ​ង្គុ​ញ​ ឃុំ​សៀមរាប​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្តាល​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ័ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-4496​ បើកបរ​ឈ្មោះ​ជ័យ​ ប៊ុ​ន​សុង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ព្រៃ​ផ្តៅ​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ។​

​រីឯ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់​ទាំង​២​នាក់​ បើកបរ​ដោយ​ឈ្មោះ​ ថុ​ល​ កក្កដា​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ បើកបរ​ម៉ូតូ​ម៉ាក​សង់​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​1L-1170​ ឌុ​ប​អ្នកដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ ថា​ ផល្លា​ ភេទ​ស្រី​ អាយុ​១៩​ ឆ្នាំ​ទីលំនៅ​ភូមិ​ជ្រៃរ​យោ​ ឃុំ​ក​ណ្តោ​ក​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ម៉ូតូ​បាន​បើក​ឆ្លងផ្លូវ​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ត្រូវរ​ថយ​ន​មក​បុក​តែ​ម្តង​ ។​ ក្រោយ​វាស់វែង​នៅ​កន្លែង​កើតហេតុ​រួច​ នគរបាល​ចរាចរណ៍​បាន​យក​មធ្យោបាយ​ទាំង​២​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​បន្ត​នីតិវិធី​ ៕

kandal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *