រថយន្ត​​ដឹក​ដី​បែក​កង់​ចត​ស្ងៀម ម៉ូតូ​ឌ្រី​ម​សេ​១២៥ បុក​ពីក្រោយ​ ស្លាប់​ភ្លាម​ៗ​

ភ្នំពេញ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម ដោយ​សារ​ជិះ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង ក្នុងល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​រថយន្ត​យ៉ា​ន់​ដាយ​ដឹក​ដី​ដែល​បែក​កង់​កំពុង់​ចត​ស្ងៀម គ្មាន​ភ្លើង​បំភ្លឺ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត ឡើង​នៅ​វេលា​ម៉ៅ​ង ៨​នឹង​៣០ យប់​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​កី សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សព​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ គឹ​ម ហេង ភេទ ប្រុស​២១ មានស្រុក​កំណើត​នៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ តាម​សាក្សី​ពី​កន្លែង​កើតហេតុ បាន​ឲ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ បិត​ស្កុ​ត​ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1J-7685 ជិះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​ដី​មួយ​គ្រឿង ក្បាល​រថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-2539 បែក​កង់​ក្រោយ​ផ្ន​ៗ​ក​ខាងស្តាំ​រួច​បាន​ចត​ស្ងៀម​នៅ​លើ​ផ្លូវ ដោយ​គ្មាន​ដាក់​ភ្លើង​ជា​សញ្ញា​បំភ្លឺ ហើយ​នៅ​តាម​ផ្លូវ​ជាក​ន្លែ​ងងឹត​ផង​នោះ ក៏​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ទៅ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ​អ្នក​បើក​ម៉ូតូ​កៀប​ជាប់​ជាមួយ​និង​កង់​រថយន្ត បាក់​ក ផុង​លលាដ បាក់ជើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ឃើញ​ដូច្នេះ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់​វេ​ង យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​រ​ដ្ធា​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ម្ចាស់​រថយន្ត​ចូល​មក​ដោះស្រាយ​តាម​និ​ត្តិ​វិធី​ច្បាប់​៕

10945375_773684489393345_5381555747837091539_n

11015932_773684496060011_3243841221883986644_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *