រថយន្ត​ Lexus​ GS300​ បុក​រថយន្ត​ Toyota​ Venza​ ពីក្រោយ​រង​ការ​ ខូចខាត​ទាំង​សងខាង​

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​Lexus​ GS300​ ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ពេញទំហឹង​ ខ​ណះ​ពេល​ដែល​រថយន្ត​Toyota​ Venza​ ស៊ី​ញ៉ូ​បត់​ឆ្លងផ្លូវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ២១​នឹង​៣០​នាទី​យប់​ ថ្ងៃ​ទី​ ២​ ខែ​ មក​រា​ ឆ្នាំ​ ២០១៥​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេង​ទុង​ កែង​នឹង​ផ្លូវ​២០២​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ Lexus​ GS300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AB-6879​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ឆ្លង​ស្តុ​ប​ទេព​ផ​ន​ប្រហែល​១០០​ម៉ែ​បាន​បុក​ពីក្រោយ​រថយន្ត​ Toyota​ Venza​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2N-5316​ បើកបរ​ដោយ​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ ពេញទំហឹង​ ខណៈ​ពេល​ដែល​រថយន្ត​ Venza​ ស៊ី​ញ៉ូ​បត់​ឆ្លងផ្លូវ​ បណ្តាល​ឲ​រថយន្ត​ខូចខាត​ទាំង​សងខាង​។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​២​និយាយ​ចរចារ​មិន​ត្រូវរ៉ូវ​គ្នា​ ព្រោះ​ជជែក​រក​ត្រូវ​រៀងៗ​ខ្លួន​ ទើបបាន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់​វេ​ង​នាំ​យក​រថយន្ត​ទាំង​២​ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ធា​ន​នរ​គ​បាល​ខណ្ឌទួលគោក​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

ចុចអានអត្ថបទ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ស្លាប់​ម្នាក់​ រង​របួសធ្ងន់​ ៣​នាក់​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *