រថយន្ត​Audi​ ​បុក​ម៉ូតូមួយគ្រឿង​ពីក្រោយពេញទំហឹង​រង​របួស​ធ្ងន់​៣នាក់ហើយបើករថយន្តគេចបាត់ស្រមោល

ភ្នំពេញ ​ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​​អ៊ូយ​ឌី​ បើក​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​បី​នាក់​រង​របួស​ធ្ងន់​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១និង៤០នាទី​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ​២០១៥​ ចំណុច​កើតហេតុ​នៅ​ក្បែរ​នឹង​ផ្សារ​ហេង​លី​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់ ទឹកថ្លា​ ខណ្ឌ​សែនសុខ ។

តាម ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកឌ្រឹមសេ១២៥​ ស៊េរី​២០១១​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ 1BA-9526​ឌុបគ្នាបាន ​ធ្វើ​ដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​    ខណៈមកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Audi​ ​ ពណ៌​ស​ មិនមាន​ស្លាក​លេខ​ ដែលស្របធ្វើដំណើរជាមួយម៉ូតូ​ ​ ក្នុង​ល្បឿន​លឿន​សង្ស័យមើលមិនឃើញម៉ូតូក៏បើក​ជ្រុលបុកម៉ូតូពីក្រោយយ៉ាង​ ពេញទំហឹង​បណ្តាល​ឲ្យ មនុស្សនិងម៉ូតូហោះប៉ើងដូចសំឡី ជាង២០ម៉ែត្រ ធ្វើអោយម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់តែម្តង ។ បន្ទាប់ពីកើតហេតុរថយន្តបង្កមិនឈប់ទទួលខុសត្រូវក៏បើកគេចខ្លួនទៅបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយ ​ពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ទំ​នាក់​ទំនង​ទៅ​រថយន្ត​ សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ទាំង៣នាក់  ហើយចំណែកឯងម៉ូតូជនរងគ្រោះវិញត្រូវសមត្ថកិច្ច​នគរបាល​ ​ចុះ​មក​អន្តរាគមន៍​យកទៅរក្សា​ទុក​នៅអធិការដ្ឋាន ខណ្ឌសែនសុខ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅវិញផងដែរ ៕

unnamed5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *