រថយន្ត ដឹកហ្គាស របស់ក្រុមហ៊ុន KNHC ENG GAS ដាច់ហ្វ្រាំងបុករះ ស្លាប់ម្នាក់ របួសស្រ្តីមានផ្ទៃពោះ២នាក់

(ភ្នំពេញ) ៖ យ៉ាងហោចណាស់បុរស បើករ៉ឺម៉កដឹកដែកម្នាក់បានស្លាប់ភ្លាមៗនិងស្រ្តីមានផ្ទៃ២នាក់ រងរបួសធ្ងន់ ខណៈ ដែលរថយន្តដឹកហ្គាស របស់ក្រុមហ៊ុន KNHC ENG GAS បើកក្នុងល្បឿនលឿនរួចដាច់ហ្វ្រាំង រេចង្កួតបុករះរថយន្ត១គ្រឿងកំពង់ឈប់ចាំស្តុប ព្រមទាំងកិនអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១០និង៥៥នាទី ព្រឹកថ្ងៃទី១៧ខែវិឆ្ឆិកាឆ្នាំ ២០២០ នៅមុខសិប្បកម្ម កាត់ដេរ មួយកន្លែង ត្រង់ចំណុច ស្តុបគោលដៅ ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវ សម្តេច ជា ស៊ីម ក្នុងភូមិ ព្រៃស្វាយ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ហេតុការណ៍នេះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងនារីមានផ្ទៃពោះ២នាក់ ជាកម្មការីនីរោចក្ររងរបួសនេះបង្កឡើយ ដោយរថយន្តដឹកហ្គាស របស់ក្រុមហ៊ុន KNHC ENG GAS ដាច់ហ្វ្រាំងបុករះរថយន្ត១គ្រឿង ម៉ូតូរ៉ឺម៉កដឹកដែក និង រ៉ឺមម៉ូតូលក់ដូរ ចំនួន ៤គ្រឿង បានរងការខូចខាត។

សពជនរងគ្រោះឈ្មោះ យិន វ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ មានលំនៅភូមិ ខ្ញួងលើ ឃុំមហាខ្ញួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកបើករ៉ឺម៉កម៉ូតូដឹកដែក ។ ចំណែកស្រ្តីមានផ្ទៃពោះជាកម្មាការីនី រងរបួសពុំស្គាល់ឈ្មោះឡើយ ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។

រថយន្តបង្ក ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ជារថយន្ត ដឹកស៊ីទែន ហ្គាសរបស់ក្រុមហ៊ុន KNHC ENG GAS ពាក់ស្លាកលេខ ភ្នំពេញ៣E.៤៩១៣ អ្នកបើកបរ ឈ្មោះ ផុល ផល្លីន ភេទប្រុសអាយុ ២២ឆ្នាំ ស្នាក់នៅ ក្នុងក្រុមហ៊ុន ស្ថិតនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិ ត្រពាំងអណ្តូង ឃុំចាន់សែន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ត្រូវ នគរបាលឃាត់ខ្លួន ៕

 

 

Loading...