រថយន្ត ​ដឹក​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន បើក​បុក​បង្កាន់ដៃស្ពាន ទៅមុខ​លែងរួច​

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុម​ហ៑ុន​ផែស្ងួត​សូ​ងួន​មួយគ្រឿង បាន​បើក​ទៅបុក​បង្កាន់ដៃស្ពាន​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៥ ខែកញ្ញា បណ្តាល​ឲ្យ​ខ្ទេច​កាប៊ីន​មុខ​ទាំងស្រុង។​

​បើតាម​លោក ព្រុំ សំណាង អធិការរង​ស្រុក​កៀនស្វាយ​ទទួល​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ធ​ដឹក​កុងតឺន័រ​នោះ ម៉ាក FUSO ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3445 ជា​កម្ម​សិទ្ធ​របស់​ក្រុម​ហ៑ុន​សូ​ងួន បាន​ធើ្វ​ដំណើរ​ក្នុងទិសដៅ​ពី​បាវិត​ទៅ​ភ្នំពេញ លុះ​មកដល់​ត្រង់ចំណុច​ខាងលើ ក៏បាន​រ៉េ​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់៕

09_26_2015_05_18_38AoIyPdM6T8UHw6RuqlnlzM6FpC3b7LydQBZH9YDUi

Loading...

Leave a Reply

Your email address will not be published. Required fields are marked *