រថយន្ត ​ដឹក​ស៊ីម៉ង់ត៍ បើក​បុក​រថយន្តក្រុង​កា​ពី​តូ​ល ក្រវ៉ាត់កន្ទុយធ្លាក់ផ្លូវជាតិ

ខេត្ត​ព្រះសីហនុ​៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២ និង​៣៥​នាទី រសៀល​ថ្ងៃមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍ បើក​បុក​រថយន្ត​ដឹក​អ្នក​ដំណើរក្រុមហ៊ុនកា​ពី​តូ​ល នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ ភូមិ​ស​មេ្ត​ច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់​ត៌ TR ស្លាក​លេខ ភ្នំពេញ​3C-3666 បើក​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​គ្រួស​ក្រហម គ្រានោះ​តៃកុងបាន​បួង​ចង្កូត​មកវិញ ក៏ជ្រុល​ទៅ​គៀរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​កា​ពី​តូ​ល​ដែល​បើក​ ទិសដៅ​ច្រាស់​គ្នា បណ្តាលឲ្យរថយន្តក្រុងបែកកញ្ចក់មុខ និងប្រេះកញ្ចក់ពីមុខដល់ក្រោយ។

​សមត្ថកិច្ច​បន្ថែមថា ក្រោយ​ហេតុការណ៍​ភ្លាមៗ​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បាន​ចុះ​គេចខ្លួនបាត់។​ បច្ចុប្បន្ន​រថយន្តក្រុង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ សិលា​៕

12166587_925200180902975_2021909224_n 12170664_925200167569643_10294192_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *