រថយន្ត ​ស្លាក​លេខ​ព្រឹទ្ធសភា បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក របួសធ្ងន់​ម្នាក់ នៅ​ក្រុង​តាខ្មៅ

ខេត្តកណ្តាល​៖ ​ រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​១​គ្រឿង បាន​បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ បាក់​ភ្លៅ​ម្ខាង​។ ហេតុការណ៍​នេះ កើតហេតុ​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ នេះ ត្រង់ចំណុច​ផ្លូវ​២១ កែង​១១០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​លោក​វរៈសេនីយ៍ទោ ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ LANDCRlSER ពណ៍​ស្ករ ពាក់​ស្លាក​លេខ ព្រឹទ្ធសភា ៣២.០៥៨ បើកបរ​ដោយ​បុរស​ម្នាក់ (​គេចខ្លួនបាត់​) ធើ្វ​ដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ត្រង់ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង ពណ៍​ក្រហម គ្មាន​ស្លាក​លេខ ទិសដៅ​បញ្ចា​ស់​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ បាក់​ភ្លៅ​ម្ខាង​។​ ​លោក​ថា ជនរងគ្រោះ​ឈ្មោះ ម៉ី វណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមី​ព្រែក​តា​ឡុង សង្កាត់​ចក្រ​អង្រែ​ក្រោម ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះទៅ​ធើ្វ​ការវាស់វែង និង​បា​នប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក​ម៉ូតូ និង​រថយន្ត​បាន​យកទៅ​រក្សាទុក នៅ​អធិការ​ក្រុង ដើម្បី​ចាត់ការ​បន្ត​៕

 

20151021014243 (2) 20151021014243 (3) 20151021014243 (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *