រថយន្ត BMW​ ពាក់ស្លាកលេខភ្នំពេញ​ 2AY-3333​ បើកបុករះម៉ូតូរ៉ុម៉ក ២គ្រឿង ឲ្យក្រឡាប់ពេញផ្លូវ​ រួចបន្តល្បឿនរត់ដល់វិមានកុលាប ​ទើបឃាត់ជាប់

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿង ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករះម៉ូតូរ៉ុម៉ក២គ្រឿង ដែលចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យក្រឡាប់ និងដាក់គ្រឿងខ្ទិចនៅលើផ្លូវ រួចហើយរថយន្តបង្កបានបន្តល្បឿនរត់ដល់ក្លោងទ្វាវិមានកុលាប ទើបឃាត់ជាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្បែរអាគារប៊ូឌីង តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ និងឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនដំបូង គេបានឃើញរថយន្តបង្កម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3333 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុករះម៉ូតូរ៉ុម៉ក់កង់បី ដែលគេចលើចញ្ចើមផ្លូវសម្រាកដូចរាល់យប់ ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតចេញពីរ៉ុម៉ក រងរបួសស្រាល ដោយឡែករ៉ុម៉ក់ម៉ូតូបានក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំ។ ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួច រថយន្តបង្កនោះមិនបានឈប់នៅកន្លែងកើតហេតុទេ គឺបានបន្ថែមល្បឿនបើករត់គេចខ្លួនទាំងខ្ទេចកាងនិងបែកកង់ពីមុខ រហូតទៅដល់មុនក្លោងទ្វាវិមានកុលាប ក្បែរនិងស្ពានកោះពេជ្រ ទើបបងប្អូនប្រជាពលរដ្ឋជិះដេញតាមឃាត់រថយន្តបង្កនោះជាប់តែម្ដង ។
មួយសន្ទុះក្រោយមក ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងសម្រួលភាគីទាំងសងខាងដោះស្រាយគ្នា តែភាគីខាងរថយន្តបង្កចង់ទៅដោះស្រាយគ្នាអធិការខណ្ឌវិញ ។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំយករថយន្តបង្កនិងរ៉ឺម៉ក់ខាងលើ យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមន រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

15218648_744112172407155_1665035880_n

15211573_744112159073823_122326005_n

15207794_744112149073824_1366427757_n

15086808_744112145740491_1320886790_n

Loading...