រថ​យន្ត​សង្រ្គោះបន្ទាន់គ្លី​និក​ឃឹមរ៉ានីបោះ​ពួយ​បុក​​ម៉ូ​តូ​​២​គ្រឿង​ស្លាប់​៣​រ​បួស​ធ្ងន់​២​​នាក់

ភ្នំពេញ : ជនរងគ្រោះប្រុសស្រីជាមា្ចស់ម៉ូតូចំនួន២គ្រឿង៥នាក់ ក្នុងនោះមាន៣នាក់ត្រូវបានសា្លប់បាត់​បង់ជីវិតបន្តបនា្ទប់ នៅកន្លែងកើត​ហេតុនិង​ខ​ណពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យនិង២នាក់ទៀត​របួសធ្ងន់ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារថយន្តសមុយរបស់គ្លីនិក (ឃឹមរ៉ានី​ទួលគោក)មួយគ្រឿង ​បោះពួយក្នុងល្បឿនលឿនជ្រុល​ទៅប្រទះ​បុ​ក ម៉ូតូអ្នកដំណើរទាំង​២គ្រឿងដែលកំពុងបើកបរ លើបំណែកផ្លូវម្ខាង​​ស្តាំ​ដៃរបស់គេ ។ បុើងខ្ទាត​ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ និងមួយគ្រឿងទៀត​​រួញដូចគេពូត នៅលើកំណាត់ផ្លូវជាតិលេខ៤ មុ​ខ​សាលា​សង្កា​ត់​​ចោមចៅ ក្នុងភូមិថ្នល់បុំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ​២​០​១៥ ។

​ តាមប្រភពរាយករណ៏ពីកន្លែងកើតហេតុឱ្យដឹងថា ម៉ូតូជនរងគ្រោះទាំង២គ្រឿងនោះ​១គ្រឿងម៉ាក(ហុងដា) សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពា​ក់​ស្លាកលេខ បាត់ដំបង1A-5419 បើកបរ​ឌុបគ្នា​៣នាក់(ប្រុស២​ស្រី១) ​និង​ក្មេងប្រុសអាយុប្រ​មាណ១០ឆ្នាំម្នាក់ផងដែរ  និងម៉ូតូមួយគ្រឿងទៀត ម៉ា​ក (ស្កុបពី ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AZ-0469 បើកបរជិះដោយបុរសគ្នា២នាក់ ។  ចំណែករថយន្តបង្កដែលក្រុមប្រជាពលរដ្ឋ រាប់រយ​ពា​ន់​នាក់ស្គាល់ច្បាស់ថា ជារថយន្តរបស់គ្លីនិកឯកជន (ឃឹម រ៉ានីទួលគោក) ពុំមាន​ស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ ក្នុងសភាពស្រវឹងជោគ ក្រោយកើតហេតុ រត់គេចខ្លួនចូលទៅម្តុំ មុខសាលាសុវណ្ណភូមិ ក្បែរនោះបាត់ស្រមោល ។

ទាក់ទិនទៅនិងករណីហេតុការណ៏គ្រោះថា្នក់ចរាចរណ៏ដ៏រន្ធត់នោះ តាមការអះអាងពីប្រជាពលរដ្ឋដែលអង្គុយហូប(មីឆា) ក្បែរកន្លែងកើតហេតុ ​ឱ្យ​ដឹ​ង​ថា ​គឺ​កើតឡើងស្របខណពេល​គេឃើញ ម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿង កំពុងបើកធ្វើដំណើរតាមផ្លូវពីលិចទៅកើត ។ ​​ដល់ចំណុចកន្លែង​កើ​តហេតុ​​ខាង​លើ បំរ៉ុងបត់ចូលកន្លែងទីលក់(មីឆា)ក្បែរក​នោះ ស្រាប់តែរថយន្តសាមុយរបស់ពេទ្យគ្លីនិកឯកជនបង្កនោះ ​បើកបោះ​ពួយក្នុង​ល្បឿ​ន​លឿន​​ដូចព្យុះពី​កើត​ទៅ​លិ​ច ​​​។ ហាក់បីដូចជាមិនមែនឡានសង្រ្គោះអិញ្ចឹង ​រេចង្កូតមកបំណែកផ្លូវម្ខាងទៀត ហើយជ្រុលទៅប្រទះ​បុក​រះម៉ូ​តូ​របស់ជ​ន​រង​គ្រោះដែលស្ថិតនៅទល់មុខ​ ទាំង២គ្រឿងនោះតែម្តង ​។  បណ្តាលឱ្យរុញធ្លាក់ចូលទៅក្នុងតប្រឡាយ១គ្រឿង ម៉ាក(ស្កុបពី) និងមួយគ្រឿងទៀត ម៉ាក សេ១២៥ រុញដូចគេពូត ធ្វើ​ឱ្យខាងភាគីអ្នកជិះម៉ូតូសេ១២៥  ស្លាប់ក្មេងប្រុសម្នាក់ពេលដែលដឹកបញ្ជូនដល់មន្ទីរពេទ្យ (គុន្ធបុប្ផា) និង​​​ស្រ្តី​ម្នា​ក់​ស្លា​ប់​ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ(កាល់ម៉ែត្រ) ​និងបុរសម្នាក់ទៀតរងរបួសធ្ងន់​ ។ រីឯខាងម៉ូតូ(ស្កុបពី)ស្លាប់ម្នាក់ភ្លាម​ៗនៅ​​កន្លែង​កើត​ហេ​តុ​  និងម្នាក់ទៀតរងរបួសធ្ងន់ ។ រីឯរថយន្តបង្កដោយសាមិនទាន់អស់ល្បឿន ជ្រុលចូលទៅដល់មុខមាត់ទ្វារ សាលាអាមេរិចកាំង(ប្រីដ) ទើប​ឈ្ប់​ស្ងៀ​ម ហើយតៃកុងអ្នកបើកបរចុះរត់គេចខ្លួនបាត់ទាំងស្រវឹង ដែលនៅក្នុង​រថយន្តបង្ករបស់គ្លីនិកឯកជននោះ គេឃើញ​មានទាំងស្រាបៀផងដែរ ​​នេះ​ហើយ​ឡាន​ពេទ្យឬ ? ។

តាមប្រភពសមត្ថកិច្ច​ឱ្យដឹងថា ក្នុងករណីគ្រោះថា្នក់ចរចរណ៏ខាងលើនេះ គឺបង្កឱ្យមនមនុស្សស្លាប់ចំនួន៣នាក់ នៅកន្លែងកើតហេតុម្នាក់ និងស្លា​ប់​ពេ​លដែលដឹកដល់មន្ទីរពេទ្យ២នាក់ ព្រមទាំង​របួសធ្ងន់ធ្ងរ២នាក់ ខូចខាតម៉ូតូ២គ្រឿង ​ខ្ទេចមួយកំណាត់មុខ រថយន្តមួយរងការខូចខាតខ្ទេចមុខ ។

នៅកន្លែងកើតហេតុត្រូវបានប្រជាពលរដ្ឋ ធ្វើការរិះគន់ខ្លាំងៗថា រថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឃឹម រ៉ានី និងរថយន្តគ្លីនិកមួយចំនួន ដោយសា​រ​អា​ង​អំណាចអ្នកធំមន្រ្តីគ្រាក់ៗ ។ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៏ជាបន្តបន្ទាប់ បណ្តាលអោយស្លាប់និងរងរបួស ហើយពេលចេញទៅដឹកជនរង​គ្រោះ នៅពេលឃើញសភាពរបួសធ្ងន់ធ្ងរ ឫជនរងគ្រោះមានជីវភាពក្រីក្រនោះ ឡានខាងលើមិនដឹកយកទៅសង្គ្រោះឡើយ ។ ម្យ៉ាងវិញទៀត បើ​តា​មច្បាប់រប​ស់​មន្ទីរក៏ដូចជាក្រសួងសុខាភិបាល គឺមិនបានអនុញាតិឱ្យរថយន្តពេទ្យតាមបណ្តាគ្លីនិកឯកជន ចេញដឹកជនរងគ្រោះ គ្រោះថ្នាក់​ចរា​ច​រណ៍ គ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវ តាមទីសាធារណ:ឡើយ គឺដឹកបានតែអ្នកជម្ងឺ។  ផ្ទុយទៅវិញមកដល់ម៉ោងនេះ គេឃើញមាន រថយន្តរបស់គ្លី​និ​កឯកជន ពិសេស គ្លីនិក ឃឹម រ៉ានី និង គ្លីនិក គឹម សុង ចេញដឹកជនរងគ្រោះ យ៉ាងគគ្រឹកគគ្រេង ចាត់ទុកច្បាប់ របស់មន្ទីរ ក្រសួងសុខាភិបាល ដូច​ជា​សម្រាម រហូតដល់ពលរដ្ឋដាក់ការសង្ស័យ ឡានពេទ្យ ទាំង២គ្លីនិកនឹង មានមន្រ្តីថ្នាក់ខ្ពស់ កាងពីក្រោយខ្នងហើយ ទើបហ៊ានប្រហើនបែបនេះ ។ ពលរដ្ឋបានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ពាក់ព័ន្ធ គួរពិនិត្យករណីនេះឡើងវិញ ទោះជា មន្ទីរ-ក្រសួងសុខាភិបាល បានបំរាម មិន​អោ​យ រថយន្តពេទ្យឯកជន ចេញទៅជនរងគ្រោះ នៅតាមទីសាធារណ: ក៌ដោយនោះ គេឃើញរថយន្តគ្លីនិកទៃងនោះ ចេញដឹក យ៉ាងអា​ណា​ធិប្ប​តេយ្យ ខណ:ដែលបម្រាម របស់មន្ទីរ-ក្រសួងសុខាភិបាល សាបដូចទឹកមាត់ ។

ចំពោះករណីខាងលើជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ(គឹមសុង)ផ្សារដេប៉ូ ដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ(កាល់ម៉ែត្រ) ចំណែកសា​​ក​សពបុរសម្នាក់ ដឹកយកទៅតំកល់ទុក នៅវត្តទឹកថ្លា ខណ្ឌសែនសុខ ហើយដឹកបន្តទៅស្រុកកំណើត ។ ដោយឡែក ម៉ូតូទាំង២គ្រឿងនិងរថយ​ន្ត​មួ​យគ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួច យកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕

2015_09_06_01_18_30 2015_09_06_01_18_30_1 2015_09_06_01_18_30_2 2015_09_06_01_18_30_3 2015_09_06_01_18_30_4 2015_09_06_01_18_30_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *