រន្ទះបាញ់បងស្លាប់ ចំណែកប្អូនរងរបួសធ្ងន់ ខណៈជ្រកភ្លៀងក្នុងខ្ទមស្រែ

ខេត្តបាត់ដំបង​៖ ​​២​នាក់​ជា​បងប្អូន​នឹង​គ្នា​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ខណៈ​នៅ​ធ្វើ​ចំការ​ពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង ដែល​ហេតុការណ៍​គួរអោយ​អាណោចអាធម៌​ខាងលើនេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៤ ស្ថិត​ក្នុងភូមិ កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។

ប្រភពពីលោកវរសេនីយ៍​ត្រី អ៊ា​ម សេង​អឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ សៀន ឆើត ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​ស្លាប់​)​។ ទី​២​ឈ្មោះ សៀន ឆេន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​(​រងរបួស​ធ្ងន់​) ទាំងពីរ​នាក់​រស់នៅ​ក្រុមទី​៤ ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

ប្រភពបន្តថា នៅមុន​ពេល កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន​បាននាំគ្នា​នៅ​ធ្វើ​ចំការ​ខាងក្រោយ​ផ្ទះ ខណៈនោះ​ក៍​ស្រាប់តែ​មេឃ​ចាប់ផ្តើម​ធ្លាក់ភ្លៀង​មក​ធ្វើអោយមាន​ផ្គរ និង​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល​នៅឯមន្ទីរពេទ្យ​ ៕

Loading...