រន្ទះបាញ់ស្លាប់មនុស្ស២នាក់ គោ១ក្បាល និងបាក់រលំផ្ទះ២ខ្នងនៅខេត្តតាកែវ

ខេត្តតាកែវ៖ មនុស្ស២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត ដោយសារតែករណីរន្ទះបាញ់ប្រហារ ។ រីឯសត្វគោមួយក្បាល និងលំនៅឋាន២ខ្នងផ្សេងទៀតបានងាប់ និងបាក់រលំដោយសារតែខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងផ្គររន្ទះនេះផងដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ២០១៦ គ្រោះធម្មជាតិបានកើតឡើង គឺមានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្ឌូងក្ឌាំង ដែលក្នុងនោះ បណ្តាលស្លាប់ មនុស្ស និងសត្វ ព្រមទាំងខូចខាតលំនៅឋានប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានបញ្ជាក់ថា ពលរដ្ឋ២នាក់ស្ថិតនៅក្នុងភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវរន្ទះបាញ់ប្រហារបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ ។ រីឯសត្វគោ និងលំនៅឋាន២ខ្នងស្ថិតនៅក្នុងភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ក៏ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់វាយប្រហារបណ្តាលឲ្យរលំរាបដល់ដីផងដែរ ៕

2

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *