រន្ទះបាញ់២នាក់ឪពុកកូនរងរបួសធ្ងន់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈឪពុកកូន២នាក់បានរងរបួសធ្ងន់ដោយសារតែត្រូវរន្ទះបាញ់ចំព្រមគ្នាបង្កអោយមានការភ្ញាក់ផ្អើលរួចត្រូវបានអ្នកស្រុកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៤និង៣២នាទី នៅចំនុច ផ្លូវបំបែកអូរស្វាយ ក្រោយសាលារៀនរិទ្ធីសសែនជ័យ២ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្ទះរបស់ជនរងគ្រោះ។

តាមពត៌មានពីសមត្ថកិច្ចសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងឱ្យដឹងនាយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ថា៖ជនរងគ្រោះជាឳពុកឈ្មោះ វ៉ាន់ថា អាយុ៤៧ឆ្នាំ ជាកសិករ កូនឈ្មោះ ថា គីស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

មូលហេតុដែលបណ្តាលឱ្យរន្ទះបាញ់ជនរងគ្រោះទាំង២ គឺដោយសារ កំពុងមានខ្យល់កន្រ្តាក់ខ្លាំង ធ្វើឱ្យរបើកដំបូលផ្ទះ ហើយឳពុកនិងកូន ក៏កាន់ស័ង្កសីដើម្បីប្រក់ឡើងវិញ ស្រាប់តែរន្ទះបាញ់តែម្តង។ ជនរងគ្រោះទាំង២ បានកំពុងសំរាប់ព្យាបាលនៅមន្ទីរពេទ្យខេត្ត៕ ឡុងកាន់សំនៀង

 

Loading...