របប​សឹក​មី​យ៉ាន់​ម៉ា​បន្ទោស​ពួក​តវ៉ា​ប្រឆាំង ថា​បង្ក​អំពើហិង្សា​និង​ប្តេជ្ញា​បន្ត​ការបង្ក្រាប​ របប​សឹក​មី​យ៉ាន់​ម៉ា​បន្ទោស​ពួក​តវ៉ា​ប្រឆាំង ថា​បង្ក​អំពើហិង្សា​និង​ប្តេជ្ញា​បន្ត​ការបង្ក្រាប​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​យោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​អ្នក​តវ៉ា​ប្រឆាំង​ថា​បាន​ដុត​បំផ្លាញ​និង​ប្រព្រឹត្ត​អំពើ​ហិង្សា នៅពេល​បណ្តា​ប្រទេស​លោកខាងលិច​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​ក្រុមហ៊ុន​​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​កាលពី​ខែ​មុន និង​ការបង្ក្រាប​ដ៏​បង្ហូរឈាម​លើ​អ្នក​ប្រឆាំង​របប​យោធា​។​

​អ្នកនាំពាក្យ​របប​សឹក​លោក ច មីន ទុន បាន​និយាយថា​អ្នក​ប្រឆាំង​តវ៉ា​១៦៤​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើ​ហិង្សា និង​បាន​សម្តែង​ភាព​សោកសៅ​ចំពោះ​ការស្លាប់​នេះ​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​«​ពួកគេ​ក៏​ជា​ពលរដ្ឋ​របស់​យើង​។​វា​គួរ​អោយ​សោកសៅ​ដែល​មនុស្ស​បាន​ស្លាប់​តែ​ការបង្ក្រាប​នៅតែ​បន្ត​ដើម្បី​បោសសម្អាត​ចោល​ពួក​អ​នា​ធិប​​តេ​យ្យ​»​។​

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ធ្វើ​សន្និសីទកាសែត មាន​លេចឮ​ពត៌មាន​ថា​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​ការ​ត្រូវរបួស​គ្រាប់កាំភ្លើង​នៅ​ទីក្រុង​ម៉ាន់​ដា​ឡេ​។​សាក្សី​បាន​និយាយថា ក្មេង​ស្រី​នេះ​ត្រូវ​គ្រាប់​​ក្នុងផ្ទះ​របស់​នាង​នៅពេល​កងកម្លាំង​សន្តិសុខ​បាញ់​ចូល​សង្កាត់​ជាយក្រុង​ម៉ាន់​ដា​ឡេ​។​មនុស្ស​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ក្នុង​ការបាញ់​របស់​កង​កម្លាំង​សន្តិសុខ​កាលពី​ថ្ងៃ​អង្គារ​នៅ​ម៉ាន់​ដា​ឡេ​។​

​អង្គការ​ឃ្លាំង​មើល​មួយ បាន​និយាយថា​មនុស្ស​យ៉ាង​ហោច​ណាស់​២៦១​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការបង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​កង​សន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​មក តែ​តំណាង​រដ្ឋាភិបាល​​អះអាង​ចំនួន​ទាប​ជាង​នេះ​។​

​សាក្សី​និង​សារព័ត៌មាន​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​នៅ​ម៉ាន់​ដា​ឡេ​៕

​លោក ច មីន ទុន អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា បន្ទោស​ពួក​អ្នក​ប្រឆាំង​តវ៉ា​ថា បង្ក​អំពើហិង្សា​និង​ដុត​បំផ្លាញ ហើយ​ថា​អាជ្ញាធរ​នឹង​បន្ត​បង្ក្រាប​«​ពួក​អនាធិបតេយ្យ​»

Loading...