របួសធ្ងន់ស្រាល​ជាង១០នាក់ ខណៈរថយន្ត​ដឹក​កម្មករ​ក្រឡាប់

ខេត្តកំពង់ស្ពឺ៖ នៅ​ល្ងាច​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ​ថា មាន​រថយន្ដ​ដឹក​កម្មករ​មួយគ្រឿង បាន​ក្រឡាប់​នៅ​ស្រុក​ឧដុង្គ បណ្ដាល​ឲ្យ​កម្មករ​របួសធ្ងន់ ស្រាល​ជាង១០នាក់ ក្នុងចំណោម​កម្មក​រដែ​ល​ជិះ​លើ​រថយន្ដ​នោះ មាន​ជាង៥០នាក់។

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ៥១ ស្ថិតក្នុង​ភូមិ​រំដេញ ឃុំ​ក្សេម​ក្បា​ន្ដ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលមកពី​រថយន្ដ​នោះ​ដាច់​កង​ខាងមុខ។ ក្រោយ​កើតហេតុភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ៕

 

 

 

Loading...