របៀប​ទស្សទាយ​ដោយ​មើល​ប្រជ្រុយ

តាំង​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ជំនឿ​លើ​ការ​ទស្សទាយ​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ គ្រាន់​តែ​មាន​ការ​និយម​ផ្សេងៗ​ពី​គ្នា​ប៉ុណ្ណោះ ដូចជា ការ​ទាយ​បៀរ ការ​ចូល​រូប មើល​បាត​ដៃ និង​ទស្ស​ទាយ​តាម​រយៈ​មើល​លើ​ប្រជ្រុយ​ដែល​មាន​នៅ​លើ​រូប​រាង ជា​ដើម។

ដើម្បី​ឲ្យ​កាន់​តែ​ជ្រាប​ច្បាស់​នៅ​ការ​ទស្ស​ទាយ​តាម​រយៈ​ការ​មើល​ប្រជ្រុយ ​នៅ​លើ បបូរ​មាត់ ត្រង់​ចង្កា ចិញ្ចើម ភ្នែក ឬ​ត្រចៀក មាន​អត្ថន័យ​យ៉ាង​ណា​នោះ យើង​ខ្ញុំ​សូម​បង្ហាញ​ដូច​ខាង​ក្រោម៖

1- ប្រជ្រុយ​នៅលើ​បបូរមាត់ បុរស​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​បបូរ​មាត់​ជា​អ្នក​មាន​ភ័ព្វ​សំណាង​ល្អ​ ណាស់ ​ទៅ​លើ​មុខ​របរ​រក​ស៊ី​ជួញ​ដូរ និង​ទៅ​លើ​ការ​ហូប​ចុក។ ជន​ប្រភេទ​នេះ​ទោះ​បីជា​ជួប​ភាព​ទុរ្ភិក្ស​អត់​ឃ្លាន​យ៉ាង​ណា​ក្តី ក៏​គេ​អាច​មាន​ស៊ី​មាន​ពាក់​គ្រប់​គ្រាន់។ ទោះ​បី​ជា​មាន​ការ​ស្មុគ​ស្មាញ​នៅ​ក្នុង​មុខ​របរ​រកស៊ី​ក្តី​ក៏​មិន​សូវ​ ព្រួយ​បារម្ភ​អត់​ការ​ងារ​ធ្វើ​ដែរ។ ប៉ុន្តែ​ចំពោះ​នារី​ដែល​មាន​ប្រជ្រុយ​បែប​នេះ​នាង​តែង​តែ​ចាញ់​ឧបាយ​កល​របស់ ​ប្រុស​ព្រាន​បោក​ប្រាស់​យក​ខ្លួន​ប្រាណ​ទៀត​ផង។

2- ប្រជ្រុយ​នៅ​ត្រង់​ចង្កា បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចង្កា លុះ​ដល់​វ័យ​ចាស់​ជរា​ទៅ​នឹង​ជួប​នូវ​ភ័ព្វ​វាសនា​ល្អ។ ប៉ុន្តែ​បញ្ហា​មួយ​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ប្រសិន​បើ​ចង្កា​មាន​សម្លាក​ស្នាម​អ្វី​មួយ​ឆូត​កាត់​លុះ​ដល់​វ័យ​ចាស់​ ជរា​ទៅ​រាសី​នឹង​ស្រុត​ចុះ​វិញ​ជា​ពុំខាន។

3- ប្រជ្រុយ​នៅ​ចំ​ពាក់​កណ្តាល​រោម​ចិញ្ចើម បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពាក់​កណ្តាល​នៃ​រោម​ចិញ្ចើម​ជា​ អ្នក​មាន​ថ្វីដៃ​និង​សមត្ថភាព​ខ្ពង់​ខ្ពស់ ហើយ​មាន​មិត្ត​ភក្តិ​ច្រើន​ទៀត​ផង។ ប្រសិន​បើ​ជួប​ឧបសគ្គ​អ្វី​មួយ​ជន​ប្រភេទ​នេះ​នឹង​ត្រូវ​បាន​មិត្ត​ភក្តិ​ ជួយ​ដោះ​ស្រាយ​ឱ្យ​រួច​ពី​ទុក្ខ​ទោស។ ម្យ៉ាង​ទៀត​ទោះ​បី​ជា​មាន​សមត្ថភាព​កម្រិត​ខ្ពស់​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​ទាំង​នោះ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ចៅ​ហ្វាយ​នាយ​ដោយ​ចាំ​បាច់​ បំផុត។

4- ប្រជ្រុយ​នៅក្នុង​រោម​ចិញ្ចើម បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ក្នុង​រោម​ចិញ្ចើម ជា​អ្នក​សម្បូរ​ទៅ​ដោយ​ចំណេះ​វិជ្ជា និង​មាន​សមត្ថភាព​កម្រិត​ខ្ពស់​នៅ​ក្នុង​ផ្នែក​សិល្បៈ ម្ល៉ោះ​ហើយ​នៅ​ក្នុង​មុខ​របរ​នេះ​ពួក​អ្នក​អាច​ពង្រីក​បាន​ដោយ​គ្មាន​បញ្ហា​ អ្វី​ចោទ​ឡើង​ឡើយ។

5- ប្រជ្រុយ​នៅ​ខាងចុង​រោមចិញ្ចើម បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ខាង​ចុង​រោម​ចិញ្ចើម ជា​មនុស្ស​មាន​ទ្រព្យ​សំណាង​សម្បូរ ហូរ​ហៀរ ហើយ​កាល​ពី​នៅ​យុវ​វ័យ​អាច​ចំណេញ​បាន​ប្រាក់​កាស​ច្រើន ហើយ​ជន​ប្រភេទ​នេះ​ គឺ​ពុំ​ខ្វះ​ខាត​ប្រាក់​កាស​ទេ ហើយ​ក៏​ពុំ​ជួប​ការ​លំបាក​វេទនា​អ្វី​ផង​ដែរ។

6- ប្រជ្រុយ​នៅត្រង់​ចន្លោះ​រោម​ចិញ្ចើម​ និង​រង្វង់​ភ្នែក ​បុរស​-​ស្ត្រី ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចន្លោះ​នៃ​រោម​ចិញ្ចើម និង​រង្វង់​ភ្នែក​ជា​មនុស្ស​មាន​សំណាង​បំផុត ព្រោះ​មាន​ចៅ​ហ្វាយ​នាយ​ជួយ​ឧបត្ថម្ភ​ម្ល៉ោះ ហើយ​គង់​មាន​ថ្ងៃ​ណា​មួយ​អាច​ចម្រុង​ចម្រើន​ជា​ពុំខាន។ ប្រសិន​បើ​សាមី​ខ្លួន​បាន​ប្រកប​មុខ​របរ​រក​ស៊ី​តូច​តាចក្តី​ក៏​អាច​មាន​ សន្ទុះ​ ជឿន​លឿន​ទៅ​មុខ យ៉ាង​ឆាប់​រហ័ស​ដែរ។

7- ប្រជ្រុយ​នៅត្រង់​ចុង​កន្ទុយ​ភ្នែក បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ម្តុំ​ចុង​កន្ទុយ​ភ្នែក ក៏​ជា​តំណាង​នូវ​ភ័ព្វ​វាសនា​ល្អ​ ដូច​ជា ប្រជ្រុយ​នៅ​ត្រង់​ចន្លោះ រោម​ចិញ្ចើម និង​រង្វង់​ភ្នែក​ដែរ គឺ​មនុស្ស​ប្រភេទ​នេះ​ត្រូវ​បាន​អ្នក​ផង​ជួយ​ជ្រោម​ជ្រែង លុះ​ត្រា​តែ​បាន​សម្រេច​នូវ​កិច្ច​ការ​អ្វី​មួយ។

8- ប្រជ្រុយ​នៅ​ពីក្រោម​ត្របកភ្នែក បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្រោម​ត្របក​ភ្នែក​ជា​តំណាង​នូវ​ ស្នេហ៍​ច្រើន ព្រោះ​ពួក​គេ តែង​តែ​ភ្លើត​ភ្លើន​ក្នុង​ផ្លូវ​ស្នេហា ហើយ​ជា​រឿយៗ​ក៏​រង​នូវ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ក៏​ដោយ​សារ​តែ​រឿង​ ស្នេហ៍ អភ័ព្វ​នេះ​ដែរ។ ចំពោះ​នារី​ភេទ​វិញ លុះ​ទទួល​ការ​រំភើប​ចិត្ត​រួច​ហើយ ទើប​អាច​ដោះ​ស្រាយ​បាន​តាម​ក្រោយ។ ម្ល៉ោះ​ហើយ​បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​បែប​នេះ ហើយ​មុន​នឹង​ទាក់​ទង​ពី​រឿង​ស្នេហា គួរ​តែ​លូក​-​ល សន្សឹមៗ​បាន​ហើយ​ដាច់​ខាត​កុំឱ្យ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ស្នេហ៍​ឱ្យ​សោះ។

9- ប្រជ្រុយ​នៅ​ចំ​ពី​ក្រោម​ប្រស្រី​ភ្នែក បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពី​ក្រោម​ប្រស្រី​ភ្នែក​អាច​ ចាត់​ទុក​បាន​ជា​ភ័ព្វ​សំណា​ង​ល្អ​ណាស់ ព្រោះ​អាច​នាំ​មក​នូវ​ជោគ​វាសនា​ល្អ​ជា​ទី​បំផុត​សម្រាប់​កូន​ចៅ។ ទោះ​បី​ជា​សាមី​ខ្លួន​ពុំ​មាន​ប្រជ្រុយ បែប​នេះ​ក្តី ហើយ​បាន​ទៅ​រៀប​ការ​ជា​មួយ​នឹង​អ្នក​មាន​ប្រជ្រុយ​បែប​នេះ​នោះ ក៏​អាច​ផ្តល់​នូវ​ភ័ព្វ​សំណាង់​ដ៏ ល្អ​សម្រាប់​កូន​ចៅ​ដែរ។

10- ប្រជ្រុយ​នៅ​ចំហៀង​ក្តោងច្រមុះ បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចំហៀង​ក្តោង​ច្រមុះ គឺជា​មនុស្ស​មាន​ទ្រព្យ​សំណាង​ពេញ ហូរ​ហៀរ ហើយ​ប្រសិន​បើ​ក្រុម​ហ៊ុន​ណា​មួយ​បាន​ទទួល​មនុស្ស​ប្រភេទ​នេះ​ចូល​ធ្វើការ ​គឺ​ក្រុម​ហ៊ុន​នោះ​នឹង​ជួប​តែ​ការ​រីក​ចម្រើន​ឥត​ងាក​ក្រោយ​ឡើយ។

11-ប្រជ្រុយ​នៅ​ចំ​ពី​លើ​ស្នាម​ខ្សែ​មុខបុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចំ​ពីលើ​ស្នាម​ខ្សែ​មុខ​លុះ​ចូល​ ដល់​មជ្ឈិម​វ័យ​ទើប​មាន​ការ​រីក លូត​លាស់ និង​ចម្រុង​ចម្រើន។ ម្យ៉ាង​ទៀត​កាលពី​នៅ​កំលោះ​-​ក្រមុំ​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន ប៉ុន្តែ​ប្រសិន​បើ​ខំ​ពុះ​ពារ​ទី​បំផុត​អាច​ទទួល​បាន​ផ្លែផ្កា​ល្អ​ជា​ ពុំខាន​ឡើយ។

12- ប្រជ្រុយ​នៅ​ផ្នែក​ខាងលើ​បបូរមាត់ បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ចន្លោះ​ច្រមុះ និង​បបូរ​មាត់​ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ ហើយ​មាន​ជីវ​ភាព​ប្រសើរ​រុងរឿង​ទៀត​ផង។ រីឯ​ស្ត្រី​ភេទ​អាច​ក្លាយ​ជា​ចៅ​ហ្វាយ​នាយ​ទៀត​ផង។

13- ប្រជ្រុយ​នៅ​ជ្រុង​ចង្កា បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​តាម​ជ្រុង​ចង្កា គឺជា​មនុស្ស​មាន​ទី​លំ​នៅ​រស់​នៅ​ដោយ​សុខ​សាន្ត ហើយ​ក្នុង​ពេល​នេះ​ដែរ អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ។

14- ប្រជ្រុយ​នៅលើ​ថ្ពាល់ បុរស​-​ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ថ្ពាល់​ជា​អ្នក​មាន​ចរិត​រឹង​ប៉ឹង ហើយ​ត្រូវ​បាន​ចាស់​ទុំ​គោរព និង​សរ​សើរ ម្ល៉ោះ​ហើយ​អាច​រួមរស់​ដោយ​សុខ​សាន្ត​គ្រប់​ពេល​វេលា។

15- ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​កញ្ចឹង​-​ក គឺជា​អ្នក​មាន​ជីវ​ភាព​ធូរ​ធារ ដោយ​ពុំ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះ​ខាត​ឡើយ។
ប្រជ្រុយ​នៅត្រង់​គល់​ត្រចៀក អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​គល់​ត្រចៀក ជា​មនុស្ស​ឆ្លាត​វាង​វៃ ទោះ​បី​ជា​អ្នក​នោះ​រាង​ទុយមុ​យក្តី ក៏​អាច​ជា​អ្នក​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ដែរ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *