រពឹសដៃឆូតស្លាកគណបក្សប្រជាជន ជាប់គុកមែន

ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​យក​កាំបិត​ឆូត​បំផ្លិចបំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ បូក ធីតា ហៅ បូក ធីតា ០១ ហៅ ដា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៣៩២ ផ្លូវលំ ភូមិ ត្រពាំង​ឈូក សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោក​ឈឺ​ន សា​គី​ម ភេទ មេ​ភូមិ​ស្ទឹង​មាន​ជ័យ​១ បាន​ប្តឹង​បុរស​រូប​នោះ ពី​បទ​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ គឺ​បាន​យក​ផ្លែកាំបិត​ឆូត​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ស្ទឹង​មាន​ជ័យ​។

សមត្ថកិច្ច​បាន​ដកហូត វត្ថុ​តាង​រួម​មានៈ ផ្លែកាំបិត​ចំនួន​០២ ស្រោម​ផ្លែកាំបិត​ជ័រ​ព​ណ៍​ខៀវ​ចំនួន​០១ មួក​កា​តិ​ប​ព​ណ៍​ប្រផេះ​ប៉ាក់​ឈ្មោះ បូក ធីតា ០១ ចំនួន ០១ អត្ត សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០៤​សន្លឹក (​ថតចម្លង​០៣​សន្លឹក​) ផ្លា​ក​ឡូ​ហ្គោ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆូត​ដាច់​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

Loading...