រពឹសដៃ អ្នកជំនាញ IT ម្នាក់ Hack ទូរទស្សន៍ចាក់រឿងអាសអាភាស

បុរសជំនាញខាងព័ត៌មានវិទ្យា(IT)ម្នាក់ ដោយសារធុញទ្រាន់នឹងបញ្ហាកកស្ទះចរាចរណ៍ពេកនោះ បាន ហែក (Hack)ចូលទៅកាន់បណ្តាញទូរទស្សន៍ធុនយក្ស ហើយចាក់ផ្សាយរឿងអាសអាភាស បង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទាំងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

បុរសរូបនោះត្រូវគេដឹងថា មានវ័យទើបតែ២៤ឆ្នាំប៉ុណ្ណោះ ។ បុរសនេះបានអះអាងថា គេធ្វើរឿងនេះឡើងដោយខ្លួនឯងមិនមានបក្ខពួកឡើយ ហើយការដែលគាត់អាច Hack ចូលផ្ទាំងទូរទស្សន៍បាននោះដោយសារឃើញព័ត៌មាន Login បង្ហាញលើផ្ទាំងទូរទស្សន៍នោះតែម្តង ។ រូបភាពពីហេតុការណ៍នេះ ត្រូវបានចែកចាយតៗគ្នាពេញបណ្ដាញទំនាក់ទំនងសង្គម ។

អ្នកធ្វើដំណើរបានសម្ដែងអារម្មណ៍ហួសចិត្តខ្លាំង បន្ទាប់ពីឃើញរឿងអាសអាភាសចាក់ផ្សាយជាសាធារណៈបែបនេះ។

តាមច្បាប់ប្រទេសនេះ ទង្វើរបស់បុរសខាងលើអាចប្រឈមការជាប់ឃុំខ្លួន៦ឆ្នាំដល់១២ឆ្នាំ ៕

billboard-indonesia-load-japanese-porn-main_large jakarta-0_large

Loading...