រយៈពេល២សប្តាហ៍កុមារឥណ្ឌា៦១នាក់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ

កុមារឥណ្ឌាយ៉ាងតិច៦១នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប្រមាណ២សប្តាហ៍ប៉ុណ្ណោះ ធ្វើឲ្យមានរលកបាតុកម្មតវ៉ាបង្ខំឲ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការស៊ើបអង្កេតករណីនេះ ។

ការបាត់បង់ជីវិតរបស់កុមារទាំងនេះជាការគូសបញ្ជាក់ឲ្យឃើញផងដែរអំពីបញ្ហាប្រឈមរបស់ប្រទេសឥណ្ឌាដែលបាននិងកំពុងជួបប្រទះនៅក្នុងប្រព័ន្ធសុខាបាលសាធារណៈ ដោយសារតែការខ្វះទុន ហើយ រដ្ឋាភិបាលឥណ្ឌាជាបន្តបន្ទាប់ បានបរាជ័យនៅក្នុងការដោះស្រាយទៅលើកង្វះខាតផ្នែកបុគ្គលិក និងគ្លីនិកនោះ ។

បញ្ហាទាំងអស់នោះគួបផ្សំឡើងដោយសារភាពក្រីក្រ ការខ្វះអនាម័យ ភាគច្រើនពលរដ្ឋដែលរស់នៅតាមបណ្តាភូមិឋានក្រីក្រ ។ ករណីព្យាបាលរបស់ក្រុមវេជ្ជបណ្ឌិតនៅទូទាំងក៏ត្រូវបានគេរាយការណ៍ឲ្យដឹងផងដែរថាមានលក្ខណៈអន់ខ្សោយ មិនសូវជាមានលក្ខណៈជំនាញប្រកបដោយស្តង់ដារប៉ុន្មានឡើយ ។

កាលពីថ្ងៃទី២ ខែកញ្ញា លោក Atanu S. Nayak រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការស៊ើបអង្កេតទៅលើបទឧក្រិដបាននិងកំពុងធ្វើឡើងទៅលើបុគ្គលិក៣នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ Shishu Bhawan ឬហៅថា Children’s Home ស្ថិតនៅក្នុងរដ្ឋធានី Cuttack ភាគខាងកើតរដ្ឋ Odisha ។ លោកអះអាងថា បុគ្គលិក៥នាក់ត្រូវបញ្ឈប់ពីការងារ ។

គណបក្សប្រឆាំងក្នុងប្រទេសឥណ្ឌា ព្រមជាមួយដោយសមាជិកគណបក្ស Bharatiya Janata Party (BJP)របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី ផងដែរបានធ្វើបាតុកម្មនៅពីមុខមន្ទីរពេទ្យរដ្ឋជាច្រើនកន្លែងស្ថិតនៅទូទាំងតំបន់ Odisha ។ ពួកគេបានលើកគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកប្រឆាំងមន្ត្រីរដ្ឋាភិបាល។

បាតុករម្នាក់ឈ្មោះ Samir Mohanty ដែលជាអ្នកគាំទ្រគណបក្ស BJP នោះបានថ្លែងថា កូនៗបានស្លាប់អស់ហើយ ប៉ុន្តែនាយករដ្ឋមន្ត្រីមិនទាន់ឃើញមកកាន់មន្ទីរពេទ្យសោះ ។

លោក Nayak រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា តាមការស្រាវជ្រាវបឋមបានរកឃើញថា បុគ្គលិកពេទ្យបានធ្វេសប្រហែកនៅក្នុងកិច្ចការងាររបស់ខ្លួនទើបជាមូលហេតុនាំឲ្យមានការបាត់បង់ជីវិតកុមារទាំងនោះ ។ លោកមិនបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់នោះទេ ។ ប៉ុន្តែប្រភពមួយផ្សេងទៀតបានរាយការណ៍ថា កុមារទាំងអស់នោះបានពុលអាហារ ហើយគ្មានការព្យាបាលទាន់ពេល ទើបបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត
ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យនោះបានបន្ទោសទៅលើសម្ភារបរិក្ខានៅក្នុងមន្ទីរពេទ្យថា ពុំមានឧបករណ៍គ្រប់គ្រាន់ មិនទាន់សម័យ មិនមែនបណ្តាលមកពីការធ្វេសប្រហែសរបស់បុគ្គលិកពេទ្យឡើយ ។

មន្ត្រីជាន់ខ្ពស់ក្នុងមន្ទីរពេទ្យមួយរូបឈ្មោះ Niranjan Mohanty បានថ្លែងថា មន្ទីរពេទ្យដែលទទួលព្យាបាលកុមារមានជំងឺធ្ងន់បានតែ៥០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែអ្នកជំងឺបានសម្រុកមករហូតដល់៥០០នាក់ក្នុងមួយថ្ងៃ ហួសពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យ ។
កាលពីឆ្នាំមុននេះ ស្រ្តី១៣នាក់បានបាត់បង់ជីវិតខណៈដែលដេកសម្រាកព្យាបាលនៅភាគកណ្តាលឥណ្ឌា ។ ក្នុងឆ្នាំ២០១៣ កុមារជាង១លាននាក់បានបាត់បង់ជីវិតមុនអាយុ៥ឆ្នាំ និង៥០.០០០នាក់ត្រូវសម្លាប់ទាំងមាតា ។

ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន ៕

India Schoolchildren Deaths TOPIX

india infant death

Loading...

Leave a Reply

Your email address will not be published. Required fields are marked *