រយៈពេល​២៤​ម៉ោង​ ទាហាន​អ៊ុយ​ក្រែ​ន​ស្លាប់​ និង​របួស​ជាង​៣០​នាក់​

​អ្នកនាំពាក្យ​កម្លាំងយោធា​អ៊ុយ​ក្រែ​ន​ លោក​ Andriy​ Lysenko​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ថា​ រយៈពេល​២៤​ម៉ោង​ ទាហាន​អ៊ុយ​ក្រែ​ន​៥​នាក់​បាន​បាត់បង់​ជីវិត​ និង​២៧​នាក់​រង​របួស​នៅ​ក្នុង​សង្គ្រាម​វាយប្រហារ​ជាមួយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ប្រទេស​រុ​ស្ស៊ី​ស្ថិតនៅ​ភាគ​ខាង​អ៊ុយ​ក្រែ​ន​។​

​ប្រភព​បន្ត​ថា​ សមរភូមិ​ប្រយុទ្ធ​កំពុង​តែ​កើតឡើង​យ៉ាង​ស្វិតស្វាញ​ស្ថិត​នៅ​ជុំវិញ​តំបន់​ Debaltseve​ ដែល​ជា​ចំណុច​ប្រសប់​យ៉ាង​សំខាន់​ ទាំង​ផ្លូវគោក​ និង​ផ្លូវ​រថភ្លើង​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ Donetsk​ ។​ ទីប្រជុំ​ ជន​ Debaltseve​ នេះ​ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។​

​ក្នុង​បទ​សង្ខេប​ព័ត៌មាន​ លោក​ Lysenko​ បាន​ថ្លែង​ថា​ «​ការ​វាយ​ប្រយុទ្ធ​នៅ​តែ​បន្ត​កើតឡើង​រវាង​ក្រុម​ភេរវ​ករ​នឹង​កង​កម្លាំងយោធា​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ស្ថិត​នៅ​តំបន់​ Debaltseve​ និង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ទៀត​ នៅ​ជុំវិញ​នោះ​ ។​ ក្រុម​ភេរវ​ករ​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ​ក្នុង​ការ​ព្យាយាម​ឡោម​ព័ទ្ធ​បន្ទាយ​យោធា​ អ៊ុយ​ក្រែ​ន​»​។​ លោក​បន្ត​ថា​ បើ​ទោះបី​មានការ​បាញ់កាំភ្លើង​ និង​វាយប្រហារ​ជា​ប្រចាំ​ក៏​ដោយ​ ប៉ុន្តែ​តំបន់​ Debaltseve​ នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​ដដែល​។​

​កិច្ចចរចា​សន្តិភាព​កាលពី​ចុង​ស​ប្តា​ហ៍​មុន​រវាង​អ៊ុយ​ក្រែ​ន​,​ រុ​ស្ស៊ី​ និង​ក្រុម​បះបោរ​ក្នុង​ទីក្រុង​ Belarus​ ដោយ​សង្ឃឹមថា​ នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្មី​មួយ​នោះ​ ប៉ុន្តែ​នៅ​ទីបំផុត​ គឺ​មិន​បាន​សម្រេច​អ្វី​ទាំងអស់​ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់ផ្តើម​បន្ត​ឡើង​ទៀត​។​

​ជម្លោះ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៥​ពាន់​នាក់​បាត់បង់​ជីវិត​ ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​បាន​ប៉ាន់​ប្រមាណ​ថា​ ទាហាន​អ៊ុយ​ក្រែ​ន​ជាង​១៥០០​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​សមរភូមិ​ជាមួយ​ក្រុម​ភេរវ​ករ​ទាមទារ​ផ្តាច់ខ្លួន​ខាងលើ​នេះ​ ៕​ យ៉ា​ត​ សុមេធ​

dae

Loading...

Leave a Reply

Your email address will not be published. Required fields are marked *