រយៈពេល​៣០​នាទី​មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​២​លើក​នៅ​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាមៈ​ ក្នុង​រយៈពេល​តែ​៣០​នាទី​ប៉ុណ្ណោះ​មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ក្នុង​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​ជន​រង​គ្រោះ​២​នាក់​បណ្តាល​ឲ្យ​រង​របួស​នៅ​កន្លែង​២​ផ្សេង​គ្នា​។​

​រ​ណី​ទាំង​ពីរ​នេះ​ សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​នៅឡើយ​ ព្រោះ​កំពុង​ចុះ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ ។​ សេចក្តីរាយការណ៍​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៩​និង​៥០​នាទី​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ ហុងដា​ សេ​ ១២៥​ ពណ៌​ខ្មៅ​២​គ្រឿង​បាន​ដេញ​កាប់​ជន​រង​គ្រោះ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​មុខ​វិទ្យាល័យ​ព្រះ​សីហ​នុ​ ស្ថិត​នៅ​ក្នុងភូមិ​ទី​៧​ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​

​ប៉ូលិស​បាន​បន្ត​ថា​ នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ​ មុំ​ សុ​វត្ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ក្រ​បាស់​ ឃុំ​គោក​ព្រីង​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ រង​របួស​ក្បាល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ វេលា​ម៉ោង​២០​និង​៥​នាទី​ យប់​ថ្ងៃ​ដដែល​ ក៏​មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​មួយទៀត​បាន​កើតឡើង​នៅ​មុខ​មន្ទីរ​អគ្គិសនី​ខេត្តកំពង់ចាម​ ស្ថិត​ក្នុងភូមិ​ទី​៧​ សង្កាត់​កំពង់ចាម​ បង្ក​ដោយ​ក្មេង​ទំនើង​១​ក្រុម​ មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​ ហុងដា​ សេ​ ១២៥​ ពណ៌​ខ្មៅ​ បានកា​ប់ម​កលើ​ជន​រង​គ្រោះ​ឈ្មោះ​ ថុ​ល​ ថា​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ល្ពា​ក​ ឃុំ​ ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ បណ្តាល​ឲ្យ​រង​របួស​ចំ​កដៃ​ជា​ទម្ងន់​។​

​បន្ទាប់​មក​ ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ ឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ជន​រង​គ្រោះ​ថុ​ល​ ថា​ន​ បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​កាប់​មក​លើ​ខ្លួន​នេះ​ ពាក់​ម៉ាស់​ មើល​មិន​ស្គាល់​ ហើយ​ក៏​មិនដឹង​មូលហេតុ​អី​ដែរ​។​

​លោក​ ឃឹម​ គឹ​ម​សេង​ អធិការរង​នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ជនសង្ស័យ​នៅឡើយ​ ដោយហេតុ​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នេះ​ហាក់​នៅ​មានការ​លាក់លៀម​ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​ថា​ ករណី​នេះ​គឺជា​ការ​សងសឹក​ គឺ​ក្រុម​ក្មេង​ស្ទាវ​ទី​១​ កាប់​ជន​រង​គ្រោះ​ ហើយ​បក្ខពួក​ជន​រង​គ្រោះ​តាម​កាប់​សងសឹក​នៅ​វិញ​ ។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ គេ​ឃើញ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាំងពី​យប់​ថ្ងៃ​កើតហេតុ​គ្មាន​ពេល​សម្រាក​ឡើយ​ ៕​ សុ​ ភ័​ណ្ឌ​

IMG-20150214-WA0035
IMG-20150214-WA0036
IMG-20150214-WA0037
IMG-20150214-WA0038
IMG-20150214-WA0039
IMG-20150214-WA0039
IMG-20150214-WA0042
IMG-20150214-WA0041IMG-20150214-WA0044

Loading...

Leave a Reply

Your email address will not be published. Required fields are marked *