អាមេរិក៖ ទារិកាដ៏កំសត់ម្នាក់ បានស្លាប់ក្នុងអាយុ ៣សប្តាហ៍ បន្តាប់ពីប៉ូលិស រកឃើញថា បានបាត់បង់ជីវិតទៅហើយ ក្រោយពីឪពុកម្តាយ ទុកចោលមិន មើលថែ ព្រោះតែអត់សារជាតិអ្វី ចិញ្ចឹមរាងកាយអស់រយៈពេល ពីរ-បីថ្ងៃ។
ទារិកាអភ័ព្វ ឈ្មោះ Betsey Kee Stephens ត្រូវបានឪពុកម្តាយទុកចោលនៅក្នុងផ្ទះ ខណៈពេលដែលពួកគេចេញ ទៅក្រៅដើម្បីទទួលទានអាហារ ជាមួយសាច់ញាតិផ្សេងទៀត។ ពេលត្រលប់មកវិញ ស្ត្រីជាម្តាយ ឈ្មោះ Ruby Stephens បានទៅមើលកូន និងស្ទាបជើងហាក់ដូចជា ត្រជាក់ប្លែក ហើយក្មេងក៏មិនកម្រើក ទើបបុរសជាឪពុកបានយកទារិកាទៅមន្ទីរពេទ្យ និងត្រូវបានពេទ្យប្រាប់ថាក្មេងស្លាប់ទៅហើយ។ នៅពេលប៉ូលិសសាកសួរ ស្ត្រីជាម្តា យបែរជាឆ្លើយដោះសារថា តាំងពីនាងមានកូនមកគឺប្តីមិនដែលចំណាយពេលជួយមើលថែទេ ហើយនាងតែងតែ ស្ត្រេសជាខ្លាំងជាមួយ នឹងការងារផ្ទះក៏ដូចជាមើលកូន។ ទោះបីជាបែបនេះក្តី ប៉ូលិសកំពុងស្រាវជ្រាវរកភស្តុតាងថែមទៀត ដើម្បីបញ្ជាក់ថាឪពុកម្តាយរូប នេះមានពិរុទ្ធដែលធ្វេសប្រហែស មិនចិញ្ចឹមកូនឲ្យបានល្អហើយពួកគេ នឹងប្រឈមការកាត់ទោស ឲ្យជាប់ពន្ធនាគារផងដែរ៕
ប្រភព៖ Lookingtoday