រវល់ទៅធ្វើការត្រូវចោរគាស់បន្ទប់ លួចយកកូនជ្រូកសន្សំលុយ៦ម៉ឺនរៀល

ភ្នំពេញ ៖ ប្តីជូនប្រពន្ធទៅសុំលាឈប់ពីការងារ ត្រឡប់មកផ្ទះវិញត្រូវចោរគាស់ផ្ទះរើកកាយរបស់របររាយប៉ាយពេញផ្ទះលួចយកកូនជ្រូកមួយ ក្បាលដែលមានលុយ៦ម៉ឺនរៀលនិងកាបូបស្ពាយ ចំនួន១ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ខែសីហា២០១៥ ស្ថិតនៅផ្ទះជួល លេខ១១៩ បន្ទប់លេខ៣ ក្រុម២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ប៉ុន ចំរើន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរolder នៅហាងបារាំងយីហោ ស៊ិចស៊ី ណាយ ម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មាន ប្តីឈ្មោះ ផៃ ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើសំនង់ ។ មុនពេលកើតហេតុប្រពន្ធទៅធ្វើការពេលយប់ដូចរាល់ដងតែថ្ងៃនេះឲ្យប្តី ជូនទៅធ្វើការដោយសារតែគាត់ត្រូវលាឈប់ពីការងារដើម្បីទៅធ្វើការនៅកន្លែងផ្សេងទៀត រហូតដល់៤និង៣០នាទីទៀបភ្លឺទើបត្រឡប់មកដល់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ប៉ុន្តែពេលដែលមកដល់ផ្ទះស្រាប់តែឃើញទ្វារបន្ទប់ចំហ ហើយបើកភ្លើងទុកចោល ទាំងរបស់របររាយប៉ាយពេញក្នុងផ្ទះ ភ្លាមៗនោះគាត់បានរកមើលរបស់របរស្រាប់តែឃើញបាត់កូនជ្រូក ដែលគាត់ចិញ្ចឹមទុកសម្រាប់សន្សំលុយបាន៦ម៉ឺនរៀលត្រូវជនសង្ស័យលួចយកទៅបាត់ រួមជាមួយកាបូបដែលទិញក្នុងតម្លៃ២០ដុល្លារត្រូវជនសង្ស័យយកទៅបាត់ដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើឲ្យជួយអន្តរាគមន៍ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *