រវល់និយាយទូរសព្ទ័បើករថយន្តភ្លេចមើលផ្លូវ បុកខូចផ្លាកបង្ហាញផ្លូវ

ភ្នំពេញ៖ នារីម្នាក់រវល់និយាយទូរសព្ទ័ភ្លេចមើលផ្លូវបានបើករថយន្តជ្រុលទៅបុកផ្លាកបង្ហាញផ្លូវបណ្តាលឲ្យបាក់ និងខូចរថយន្ត ហើយព្យាយាមបើករត់គេចពីការទទួលខុសត្រូវ ប៉ុន្តែសមត្ថកិច្ចតាមចាប់បាន ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខក្តាន់ពីរតាមបណ្តោយផ្លូវសហពន្ធរូស្សុី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានរាយការណ៍ថា មុនកើតហេតុគឺ នារីម្នាក់នេះបានបើករថយន្តមកពីដើរលេង នៅម្តុំមាត់ទន្លេ លុះដល់ម៉ោងមកផ្ទះ នាងបានបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវកើហេតុខាងលើក្នុងគោលបំណងមកផ្ទះតែបើកមិនទាន់ដល់ផ្ទះផង អាល័យតែនិយាយទូរស័ព្ទ ភ្លេចការប្រុងប្រយ័ត្ននោះ បណ្តាលអោយបុកផ្លាកបង្ហាញផ្លូវ ហើយនេះសំណាងដែលមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃដែលមិនដឹងអីនោះ ដោយគ្រាន់តែបាក់ផ្លាក និងខូចរថយន្ត តែប៉ុណ្ណោះ ។

ក្រោយកើតហេតុ នារីម្នាក់នេះ រួមជាមួយរថយន្តត្រូវនគរបាលចរាចរណ៍ក្រុង នាំយកទៅដើម្បីដោះស្រាយសងសំណងតាមច្បាប់ ៕

ew copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *