រវល់​ទៅ​ញុំ​ា​បាយ​ឆា​ជាមួយ​មិត្ត​ប្រុស ចោរលួច​គាស់​បន្ទប់​យក​ម៉ូតូ​បាត់

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​រវល់​ទៅ​ញុំ​ា​បាយ​ឆា​ជាមួយ​មិត្ត​ប្រុស ត្រលប់​មក​ផ្ទះ​វិញ ចោរលួច​គាស់​បន្ទប់​យក​ម៉ូតូ និង​សម្ភារ​មួយ​ចំនួន​អស់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឡេ​ង ច​ន្ថា ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ បឹង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ចោរលួច​គាស់​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១A-៣២៥៤ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​មិត្ត​ប្រុស​ម្នាក់​ដែល​ជា​មិត្ត​រួមការ​ងារ​បាន​ហៅ​នាង​ទៅ​ហូប​បាយ​ឆា​នៅ​ម្ដុំ​រង្វង់​មូល​ចោម​ចៅ មុន​នឹង​ទៅ​នាង​បាន​យក​ម៉ូតូ​ទុក​នៅ​ក្នុង​បន្ទប់​ជួល​របស់​នាង ហើយ​ចាក់សោ​ម៉ូតូ និង​ចាក់សោ​បន្ទប់​ជួល​រួច ហើយ​នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ប្រុស ។ លុះដល់​កន្លែង​លក់​បាយ​ឆា នាង និង​មិត្ត​ប្រុស បាន​ហៅ​បាយ​ឆា​ហូប ពេល​ហូប​បាយ​ឆា​នាង​បាន​អង្គុយ​ជជែក​គ្នា​បណ្ដើរ​ហូប​បណ្ដើរ រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​មិត្ត​ប្រុស​នាង​បាន​ឌុ​ប​នាង​ទៅ​បន្ទប់​ជួល​វិញ ពេល​ទៅ​ដល់​ជិត​មុខ​បន្ទប់​ស្រាប់តែ​ឃើញ​បន្ទប់​ជួល​របស់​នាង​ចំហ​ទ្វារ នឹក​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ក៏​បាន​ចូល​ទៅ​មើល​របស់របរ​ក្នុង​បន្ទប់​មិនឃើញ​ម៉ូតូ​ឡើយ ព្រមទាំង​បាត់​របស់របរ​ក្នុង​បន្ទប់ មាន speaker សម្រាប់​ស្ដាប់​បទ​ចំរៀង​មួយ​ឈុត ធ្វើ​ឲ្យ​នាង​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយ​ខឹង​ខ្លួនឯង ទាំង​ញ័រ​ដៃ​បាន​យកដៃ​នាង​វាយតប់​ទៅ​លើ​ម៉ូតូ​មិត្ត​ប្រុស​នាង​ធ្វើ​ឲ្យ​ឈឺដៃ​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ទំនេរ​មាន​ថ្ងៃអាទិត្យ និង​ថ្ងៃ​សៅរ៍ រូប​នាង និង​មិត្ត​ប្រុស​នាង តែង​នាំ​គ្នា​ទៅ​ហូប​ចុក​នៅ​ខាងក្រៅ​ជា​ញឹកញាប់​ដែរ តែ​សព្វដង​ម៉ូតូ​របស់​នាង​តែង​យក​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ តែ​នៅ​ថ្ងៃនេះ នាង​ពុំ​បាន​ផ្ញើ​ម៉ូតូ​នឹង​គេ​ឡើយ ដោយ​នឹក​ថា​នាង​ទៅ​ហូប​អី​តែ​មួយសន្ទុះ នឹង​ប្រញាប់​មក​ភ្លាម​ផង ព្រោះ​យប់​ណាស់​ហើយ ។

ក្រោយ​ពេល​កើតហេតុ នាង និង​មិត្ត​ប្រុស​នាង បាន​នាំ​គ្នា​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​សើ​ប​សង្កេត និង​តាម​ចាប់ចោរ ព្រមទាំង​បក្ខពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

Loading...