រស់នៅជាមួយគ្នាមានផ្ទៃពោះ៤ខែ ចោទថាប្រុសស្នេហ៏ចង់ដោះដៃប្តឹងទាជម្ងឺចិត្ត

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលអះអាងថាមានផ្ទៃពោះ២ខែ រស់នៅជាមួយប្រុសស្នេហ៍រយ:ពេល៩ខែ ចោទថាប្រុសស្នេហ៏ចង់ដោះដៃចោលទៅរស់នៅជាមួយខ្ទើយ សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចដើម្បីទាមទារជម្ងឺចិត្ត៥០០០ដុល្លារ ។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ខែតុលានៅ២០ ១៥ ប៉ុស្តិ៍នគរបាលទួលសង្កែ ខណ្ឌឬស្សីកែវ ។
តាមសេចក្តីរាយករណ៏ឱ្យដឹងថា បុរសជាប្រុសស្នេហ៏ដែលរងការចោទថាចង់ដោះដៃនោះ ឈ្មោះឃុត វាសនា អាយុ២៦ឆ្នាំមានមុខរបរជាងថតរូបស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវមានស្រុកកំណើតនៅស្រុកពារាំងខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះពិល ស្រីនាថ អាយុ១៨ឆ្នាំ អតីតធ្វើការនៅហាង(ចិន) មានទីលំនៅផ្លូវជាតិលេខ៥ក្រុមទី៨ ភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមប្រភពព័តមានពី នាងជាសង្សាអោយដឹងថា នាងនិងសង្សារបានស្គាល់គ្នាកាលពីពេលនាងធ្វើការនៅហាងលក់បាយរបស់ចិនមួយកន្លែង ហើយបានស្គាល់គ្នាតាមរយៈមិត្តភក្កិ ក៏បានទាក់ទងគ្នានិងស្រឡាញ់គ្នារហូតរួមរស់ជាមួយគ្នារយៈពេល៩ខែមកហើយ រហូតនាងមានទាំងផ្ទៃពោះ២ខែផងដែរ ។ ស្រាប់តែប្រុសស្នេហ៍នោះ ចុះចោលទៅបាត់មិនទទួលខុសត្រូវ ។ ពេលដែលនាងទូរស័ព្ទទៅរក ក៏មាននាងភេទទី៣ជាស្រីស្នេហ៍របស់សង្សារខ្លួនជាអ្នកលើកទទួល ទើបបែកការដឹង ក៏បាននិយាយទាក់ទងសង្សារហៅទៅជួបដោះស្រាយគ្នានៅឯផ្ទះ ។ តែខាងប្រុសចង់ទៅដោះស្រាយនៅប៉ុស្ត៏នគរបាលខណ្ឌទួលសង្កែ ដើម្បីឲ្យដាច់ស្រេចគ្នា ។ ការចរចាគ្នានោះម្តាយខាងស្រីទាមទារជម្ងឺចិត្តចំនួន៥០០០ដុល្លារអាមេរិក ដោយមិនយល់ព្រមឲ្យយកកូនស្រីរបស់គាត់វិញទេ ព្រោះជាមនុស្សប្រុសមិនមានទំនួលខុសត្រូវ ចំណែកខាងប្រុសទាមទាររៀបចំសែនព្រេន បើមិនអញ្ចឹងសងសំណងត្រឹមតែ១៥០០ដុល្លារ តែខាងស្រីដាច់ត្រឹម២០០០ដុល្លារ ។
ដោយសារតែចរចាមិនត្រូវគ្នាខាងនគរបាលប៉ុស្តិ៍ទួលសង្កែបានប្រាប់ឲ្យទៅដោះស្រាយនៅ សាលាសង្កាត់ទួលសង្កែវិញ តែភាគីទាំងពីរបាននាំគ្នាទៅដោះស្រាយនៅផ្ទះរបស់ខាងស្រីវិញ ។ ចំពោះសមត្ថកិច្ចបានបង្ហើបថា ភាគីទាំងសងា្ខងព្រមព្រៀងរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធ ៕

2015_10_30_07_34_24

2015_10_30_07_34_24_1

2015_10_30_07_34_24_2

2015_10_30_07_34_24_3

2015_10_30_07_34_24_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *