រហូតដល់រសៀលថ្ងៃដដែល ករណីសិស្សសាលាបឋមសិក្សាទន្លេបិទ៣៤នាក់ពុលចំណីអាហារ នៅមិនទាន់ធូរស្បើយទេ

ខេត្តត្បូងឃ្មុំ៖ សិស្សសាលារៀនបឋមសិក្សាទន្លេបិទ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលសន្លប់ជាបន្ត បន្ទាប់ខ្លះក្អួតចង្អោរផ្ទួនៗគ្នា បន្ទាប់ពីបរិភោគចំណីអាហារដែលលក់នៅក្នុងបរិវេណសាលា បង្ករអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០១៨ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។

ប្រភពពត៍មានពីសិក្សានុសិស្សរងគ្រោះបានឲ្យដឹងថាពេលព្រឹកថ្ងៃកើតហេតុ ពួកគាត់មកសាលារៀនដូចធម្មតា រហូត ដល់ពេលចេញលេងម៉ោង៩.១៥នាទីព្រឹក ពួកគាត់បាននាំគ្នាទៅទិញនំចំណី ហូបជាជាធម្មតា ។

ប្រភពបានបន្តថា ក្រោយ ហូបនំចំណីរួចក៏នាំគ្នា ចូលរៀនវិញ រំលងបានប្រហែល១០នាទី ក៏មានអារម្មណ៍ថា ថប់ដង្ហើម តឹងទ្រូង ហើយក្អួត ចង្អោរបន្តបន្ទាប់គ្នា ខ្លះដួលរហូតសន្លប់ផង ។

តាមការបំភ្លឺពីសិស្សរងគ្រោះបានបញ្ជាក់ថា មុនពេលមានអាការៈក្អួតចង្អោរនេះ គឺពួកគេបានញាុំបាយ ខ្លះផឹកទឹកសាម៉ូរាយ ខ្លះញាំប្រហិត ក្រោយមកក៏មានអាការៈបែបនេះ ។

បន្ទាប់ពីឃើញសភាពការណ៍បែបនេះ លោកគ្រូ អ្នកគ្រូ បានបញ្ចូនសិស្សានុសិស្សទៅមណ្ឌលសុខភាព ដោយមានសភាពធ្ងន់ធ្ងរ នឹងមានចំនួនសិស្សពុលច្រើនផងនោះ ទើបមណ្ឌាលសុខភាពឃុំទន្លេបិទ ក៏បញ្ចូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាម ។

ក្រោយកើើតហេតុ កំលាំងសមត្ថកិច្ច ជំំនាញកំពុងធ្វើការស្រាវជ្រាវលើបញ្ហានេះ និិងបានអញ្ជើញ អ្នកគ្រូ ដែលបានលក់ចំណីអាហារទាំងអស់ ទៅធ្វើការសាកសួរ នឹងយកវត្ថុតាង មានដូចជា សាម៉ូរាយ បាយ ប្រហិត នឹងនំចំណីផ្សេងៗ ទៀតដើម្បីស្វែងរកមូលហេតុនៃការពុលនេះ ។

តាមរយៈការពុលចំណីអាហារ នៅក្នុងសាលារៀននេះ មាតាបិតា ជាអាណាព្យាបាលសិស្ស បានស្នើរដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ មេត្តាជួយចុះត្រួតពិនិត្យមើលរាល់នំចំណី ដែលលក់នៅតាមសាលារៀលទាំងអស់ អោយបានត្រឹមត្រូវនឹងច្បាស់លាស់ មុននឹងដាក់លក់អោយសិស្សទិញបរិភោគ ។

រហូតមកទល់ម៉ោង១រសៀល ថ្ងៃដដែល ក្មេងៗ ពុលចំណីអាហារ មិនទាន់ធូរស្បើយនៅឡើយទេនិង ពុំមានអ្នករងគ្រោះដល់ស្លាប់ឡើយ ៕ តាផល

 

Loading...