រាជទាយាទ​ប្រទេសប្រ៊ុយណេ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើមខែ​មីនា​

ភ្នំពេញ៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គម្ចាស់ ហា​ជី អាល់​មូ​តា​ឌី ប៊ី​ល​ឡា (His Royal Highness Prince Haji Al-Muhtadee Billah) រាជទាយាទ និង​ជា​ទេសរដ្ឋមន្ត្រី​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សាឡា​ម នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ ព្រះអង្គម្ចាស់ ហា​ជី អាល់​មូ​តា​ឌី ប៊ី​ល​ឡា នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជួបពិភាក្សា​ការងារ​ផ្លូវការ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​ ​ក្រសួងការបរទេស​បាន​បន្តថា ក្រៅពីនេះ ព្រះអង្គម្ចាស់ ហា​ជី អាល់​មូ​តា​ឌី ប៊ី​ល​ឡា នឹង​យាង​ទស្សនា​សាលាបឋមសិក្សា​ព្រះ​ន​រោ​ត្ដមនៅ​ភ្នំពេញ និង​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *