រាជរដ្ឋាភិបាលចេញសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសារាចរណែនាំលេខ០៥ សរ.ណន ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលត្រូវរដ្ឋាភិបាលកត់សម្គាល់ឃើញពីសកម្មភាពលបលួចនាំចូល ដឹងជញ្ជូនគ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀននៅតែកើតមានជាបន្តបន្ទាប់ ហើយការជួញដូរ និងប្រើប្រាស់សារធាតុញៀនកំពុងរីករាលដាល់នៅតាមតំបន់ជនបទមួយចំនួន។

ឆ្លើយតបនឹងសភាពការណ៍ខាងលើក្នុងគោលបំណងធានាប្រសិទ្ធភាពអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ការពារសុខុមាលភាពប្រជាពលរដ្ឋ ធានាបានស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវតិ្ថភាពសង្គម រាជរដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសគណបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៧ចំណុច៖

 

 

 

Loading...